តំរុយ ក្លិបថ្មីរបស់ Ronaldo ចាប់ផ្តើមចេញពន្លកហើយ

0
180

កីឡាករខ្សែប្រយុទ្ធ ​Christiano Ronaldo ត្រូវបានគេដឹងថាអាចនឹងចាកចេញពីក្លិប ក្រោយបញ្ចប់រដូវកាលនេះ ដោយសារតែគេឃើញកីឡាកររូបនេះ បានរើឥវ៉ាន់ចេញពីផ្ទះ។ ក្នុងនោះដែរ ប្រភពជិតស្និទ្ធបានប្រកាសថា កីឡាកររូបនេះ បានប្រាប់មិត្តរួមក្រុមរួចរាល់ហើយថាគេនឹងចាកចេញ នៅចុងឆ្នាំនេះ ។

យ៉ាងណាមិញ អ្វីដែលគ្រប់គ្នាចង់ដឹងខ្លាំងនោះគឺ ថាតើកីឡាកររូបនេះនឹងផ្លាស់ទៅលេងនៅទីណាវិញ ក្រោយពីចាកចេញពី Juventus ។ មកទល់នឹងពេលនេះ មានក្លិប ៣ ធំៗដែលអាចនឹងក្លាយទៅជាផ្ទះថ្មីរបស់ Ronaldo គឺ PSG, ManU និង Sporting ។

គួរឱ្យដឹងដែរថា កុងត្រារបស់ Ronaldo នៅ Juventus នៅមានសុពលភាពដល់ឆ្នាំ ២០២២ ដូចនេះប្រសិនបើក្លិបណាចង់បានប្រហែលជាត្រូវចំណាយលុយខ្លះនៅក្នុងការទិញផ្តាច់កុងត្រាកីឡាកររូបនេះ ពី Juventus ៕

ប្រភព ៖ dailymail

Loading...