Neymar ជិតបានលេងជាមួយ Ronaldo ហើយ ក្រោយប្រធានក្លិប PSG ចង់បាន Ronaldo ខ្លាំង

0
71

ក្លិបបាល់ទាត់ Paris Saint Germain បានធ្វើការដាក់កីឡាករខ្សែប្រយុទ្ធដ៏ល្បីឈ្មោះលំដាប់ពិភពលោកម្នាក់ទៀត ចូលទៅក្នុងបញ្ជីឈ្មោះកីឡាករដែលនឹងត្រូវនាំមកកាន់ទឹកដីបារាំង នារដូវកាលថ្មីខាងមុខនេះ ដើម្បីត្រៀមខ្លួនប្រជែងពានរង្វាន់ធំៗ ។

ខ្សែប្រយុទ្ធម្នាក់នោះ ត្រូវបានគេដឹងថា ជាកីឡាករ Christiano Ronaldo របស់ក្លិបបាល់ទាត់ Juventus ដែលកំពុងតែមានចិត្តចង់ចាកចេញស្រាប់ផង ក្រោយមើលមិនឃើញនូវភាគជោគជ័យសម្រាប់រដូវកាលកន្លងមកនេះ ។

v

គួរឱ្យដឹងដែរថា ឆ្នាំនេះ ខ្សែប្រយុទ្ធវ័យជ្រេឈានចូលវ័យ ៣៦ ឆ្នាំហើយ ដោយនៅសល់កុងត្រាមួយរដូវកាលទៀតជាមួយនឹង Juventus ដែលនេះអាចនឹងធ្វើឱ្យកីឡាកររូបនេះ អាចនឹងមានតម្លៃខ្លួនថ្លៃគ្រាន់បើ ប្រសិនបើក្លិបណាមួយចង់បាន ៕

ប្រភព ៖ Marca

Loading...