Pacquiao ឡើងវ៉ៃខែសីហាខាងមុខនេះ ប៉ះជើងខ្លាំងហើយវ័យក្មេងជាង​ ១ ជួរទៀត

0
187

​នៅ​ថ្ងៃ​ទី​ ១២​​ ខែ​សីហា​ ឆ្នាំ​ ២០២១​ ខាង​មុខ​នេះ​ នៅលើសង្វៀនប្រដាល់ទីក្រុង​ Las Vegas ​សហ​រដ្ឋ​អាមេរិក កីឡាករប្រដាល់លំដាប់ពិភពលោករបស់ហ្វីលីពីន Manny Pacquiao គ្រោងនឹងឡើងប្រកួតសារជាថ្មី ដោយប៉ះជាមួយនឹងសិស្សប្អូន ​Errol Spence Jr ដែលមានវ័យខុសគ្នាដល់ទៅ ១១ ឆ្នាំ ។

ដ្បីតតែមានវ័យក្មេងក៏ពិតមែន ប៉ុន្តែ Errol Spence Jr សញ្ជាតិអាមេរិកាំង មានកំណត់ត្រាមិនធម្មតាឡើយ ដែលក្នុងនោះប្រកួត ២៧ លើក ឈ្នះទាំងអស់ ហើយផ្តួលដៃគូឱ្យសន្លប់ដល់ទៅ ២១ លើក ។ មិនតែប៉ុណ្ណោះ កីឡាកររូបនេះធ្លាប់ឡើងប្រកួតកីឡាប្រដាល់នេះ តំណាងឱ្យអាមេរិក ឈ្នះមេដាយមាសចំនួន ៥ និង មេដាយប្រាក់ ១ ទៀតផង ។​

គួរឱ្យដឹងដែរថា Manny Pacquiao បានប្រកាសថាចូលនិវត្តន៍ ៣ លើកហើយ តែនៅតែមិនបានសម្រេច ដោយលោកតែង​តែវិលត្រលប់មកសង្វៀនវិញ ក្រោយពីមានការផ្គូផ្គងឱ្យប៉ះកីឡាករល្បីៗ ដែលអាចរកចំណូលបានរាប់សិបលានដុល្លារ៕

ប្រភព ៖ dailymail

Loading...