លឹម ពិសុទ្ធ ៖ ទោះបីដឹងថាចាញ់ ក៏ប្រឹងដើម្បីកម្ពុជា

0
131

លឹម ពិសុទ្ធ​ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​​បង្ហាញ​អារម្មណ៍​សោកស្ដាយ​សម្រាប់​ការ​បរាជ័យ​ប្រកួត​ដំបូង ប៉ុន្តែ​​គេ​មិន​​បោះបង់​ការ​​ខំប្រឹងប្រែង​ឡើយ​សម្រាប់​ប្រកួត​ដែល​នៅ​សល់។

​ក្រុម​ជម្រើសជាតិ​កម្ពុជា​ នឹង​ត្រូវ​តទល់​ជា​មួយ​ក្រុ​ខ្លាំង​អ៊ឺរ៉ាក់ ​នៅ​ទឹក​ដី​ប្រទេស​បារ៉ែន​នា​វេលា​ម៉ោង​៩:៣០​នាទី​យប់​នេះ ​ក្នុង​ការ​ប្រកួត​ជម្រុះ​ជើង​ទី​២​ជុំ​ទី​២​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​កាតា​ឆ្នាំ​២០២២។

ពិសុទ្ធ បាន​និយាយ​ថា«​ខ្ញុំ​គ្មាន​ពាក្យ​អ្វី​ក្រៅ​ពី​សោកស្ដាយ​ឡើយ សម្រាប់​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ជម្រើស​ជាតិ ហើយ​បរាជ័យ​បែប​នេះ​។ តែ​យ៉ាង​ណា​ខ្ញុំ​មិន​បោះបង់​ការ​ប្រឹងប្រែង​ឡើយ សម្រាប់​ប្រកួត​ដែល​នៅ​សល់​យើង​នឹង​ប្រឹងប្រែង​បន្ត​ទៀត​»។​

​រំលឹក​ថា​ កា​រ​​បង្ហាញ​ខ្លួន​លើក​ទី​១​ជា​មួយ​​ក្រុម​ជម្រើសជាតិ​កម្ពុជា​ លឹម ពិសុទ្ធ កាល​ចាញ់​បារ៉ែន ៨-០ កាល​ពី​​ពេល​ថ្មី​ៗ​នេះ​។ តែ​យ៉ាង​ណា​សម្រាប់​ការ​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​សម្បូរ​ទៅ​ដោយ​យុវជន​គឺ​ជា​ទិសដៅ​ឆ្ពោះ​ទៅ​ដណ្ដើម​មេដាយ​​នៅ​ស៊ីហ្គេម​ឆ្នាំ​នេះ​នៅ​វៀតណាម និង​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ផង​ដែរ៕​​​

អត្ថបទ៖ SABAY

Loading...