អ្នកណាហ៊ាន ? Real Madrid ចង់លក់ Varane ចេញ ក្នុងតម្លៃ ១២០ លានដុល្លារ

Raphaël Varane ខ្សែការពារកាន់ឆ្នាំរបស់ក្លិប Real Madrid កំពុងតែមានពាក្យចចាមអារ៉ាមថាកៀកៗនឹងផ្ទេរចេញពីក្លិបយក្សរបស់អេស្ប៉ាញនេះហើយ ដោយសារតែក្លិបកំពុងប្រញាប់លុយយ៉ាងខ្លាំង ដើម្បីកសាងក្លិបឱ្យខ្លាំងនារដូវកាលក្រោយនេះ ។ ខ្សែការពាររូបនេះ ត្រូវបានគេដឹងថានឹងមានតម្លៃថ្លៃគួរសមបើទោះបីជាគេកំពុងតែត្រូវក្លិបត្រៀមលក់ឡៃឡុងក៏ដោយ ។
ក្នុងនោះដែរក្លិបបានចេញតម្លៃលកដាច់ហើយ គឺមានតម្លៃដល់ទៅ ១២០ លានដុល្លារ ។ មកទល់នឹងពេលនេះមានក្លិប ៣ ហើយដែលកំពុងត្រូវការគេ រួមមាន Chelsea, Paris Saint Germain និង Manchester United ។ Raphaël Varane បានចូលរួមជាមួយ ​​​Real Madrid តាំងពីឆ្នាំ ២០១១ ដោយជួយឱ្យក្លិបឈ្នះពានរាប់ភ្លេច ។ មិនតែប៉ុណ្ណោះគេបានជួយឱ្យបារាំងឈ្នះពានបាល់ទាត់ពិភពលោកកាលពីឆ្នាំ ២០១៨ ហើយពេលនេះគេកំពុងតែជួយបារាំងឱ្យនៅកំពូលតារាងជើងឯកអឺរ៉ុប ៕
ប្រភព ៖ Marca