Sadio Mane យកលុយសន្សំពីរបរបាល់ទាត់ សាងសង់មន្ទីរពេទ្យមួយ នៅសេណេហ្គាល់

Sadio Mane ត្រូវបានគេដឹងថា បានបរិច្ចាគជាលុយសុទ្ធ កន្លះលានដុល្លារ សម្រាប់ជួយសាងសង់មន្ទីរពេទ្យមួយកន្លែង នៅឯស្រុកកំណើតរបស់ខ្លួន នៃប្រទេសសេណេហ្គាល់ អំឡុងពេលដែលគេសម្រាកពីក្រុម ដើម្បីទៅលេងឱ្យជម្រើសជាតិនៅស្រុកកំណើត ។ កីឡាករខ្សែប្រយុទ្ធរបស់ក្លិប Liverpool រូបនេះ តែងតែត្រូវបានគេសរសើរមិនដាច់ពីមាត់ ថាជាកីឡាករដែលមានចរិតល្អខ្លាំងបំផុតនៅក្នុងពិភពបាល់ទាត់ ព្រោះកីឡាករពាក់អាវលេខ ១០ រូបនេះ តែងតែយកលុយដែលរកបានទាំងប៉ុន្មានទៅធ្វើជាជំនួយសប្បុរសធម៌ ។ ហើយគេថែមទាំងជាប់ជាកីឡាករដាក់ខ្លួនបំផុតទៀតផង ថ្វីបើគេរកលុយបានវាល់លានដុល្លារក៏ពិតមែន​ ក៏ប៉ុន្តែគេនៅតែជិះកូនឡានកញ្ចាស់របស់គេទៅហ្វឹកហាត់ ដោយមិនភ្លើតភ្លើន ទិញឡានតម្លៃរាប់សិបលានដុល្លារដូចកីឡាករទូទៅឡើយ ៕