Spur ដាក់ចិត្តយក Harry Kane មកក្នុងរដូវកាលថ្មី

Harry Kane កីឡាករខ្សែប្រយុទ្ធរបស់ Tottenham Hotspur កំពុងតែមានពាក្យចចាមអារ៉ាមថានឹងផ្លាស់ចេញពីក្លិប នាចុងរដូវកាលនេះ ដោយសារតែមិនអាចជួយក្រុមឱ្យបានទទួលចំណាត់ថ្នាក់ល្អក្នុងឆ្នាំ ២០២១ នេះ ។ ចំពោះការចាកចេញទៅក្លិបណាវិញ គឺនៅមិនទាន់អាចនិយាយបាននៅឡើយទេ ដោយសារតែមានក្លិបដល់ទៅ ៣ ចង់ចែចូវរូបគេ ដែលមានដូចជា Manchester United, Manchester City និង ​Real Madrid ។ តែកាលពីពេលថ្មីៗនេះ ManCity បានដាក់គោលដៅយកកីឡាកររូបនេះឱ្យបាន នារដូវក្តៅខាងមុខនេះ ដោយបានត្រៀមលុយដល់ទៅ ១៤០ លានដុល្លារផងដែរ ក្នុងការចរចាទិញយកខ្សែប្រយុទ្ធល្អបំផុតនៅអង់គ្លេសរូបនេះ ៕
ប្រភព ៖ dailymail។