រដូវកាលក្រោយ Barcelona សង្ស័យតែអត់លិឍទៀតហើយ ព្រោះ Dembele មិនអាចជួយក្រុមបាន

Ousmane Dembélé  ត្រូវបានរងរបួសជង្គង់ ក្រោយពីបានលេងត្រឹមតែពាក់កណ្តាលតង់ទី ១ ក្នុងជំនួបទី ២ របស់ក្រុមជម្រើសជាតិបារាំង ទល់នឹងក្រុមជម្រើសជាតិហុងគ្រី កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ ។ ក្រោយពីពិនិត្យពិច្ច័យឱ្យបានម៉ត់ចត់ ដោយគ្រូពេទ្យជំនាញនៅពេលនេះ គ្រូពេទ្យបានបញ្ជាក់ថា កីឡាកររូបនេះ មានរបួសជង្គង់ និង ភ្លៅធ្ងន់ធ្ងរ នឹងត្រូវអវត្តមានរហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២១ ដែលនឹងធ្វើឱ្យគេខកខានការប្រកួតដល់ទៅកន្លះរដូវកាលជាងឯណោះ ។ ក្រោយពីទទួលដំណឹងនេះ លោក Ronald Koeman កំពុងតែបារម្ភខ្លាំង ដោយសារតែ Dembele នេះគឺជាកម្លាំងស្នូល សម្រាប់ជួយក្រុមរដូវកាលក្រោយ​ ពីព្រោះ ​Messi មិនទាន់បានបន្តកុងត្រាថ្មីនៅឡើយទេ ៕