សាលី អ៊ូមើត ត្រៀមប្រកួតម៉ូតូទឹក កម្រិតពិភពលោក នា​ចុង​ឆ្នាំ​នេះ

0
147
កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា និង​ជា​ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី ឆ្នាំ​២០១៨ សាលី អ៊ូមើត នឹង​ចូល​រួម​ការ​ប្រ​កួត​កី​ឡា​ម៉ូតូ​ទឹក​ជ្រើស​រើស​ជើង​ឯក​ពិ​ភព​លោក Jet Ski World Series 2021-2022 ដែល​ធ្វើ​ឡើង​នៅ ៣​ទ្វីប​ផ្សេង​គ្នា នា​ចុង​ឆ្នាំ​នេះ។
May be an image of 9 people and people standing
ព្រឹត្តិការណ៍កីឡាម៉ូតូទឹកដ៏ធំនេះ សម្រាប់ជុំទី១ នឹង​ចាប់​ផ្ដើម​ការ​ប្រ​កួត​មុន​គេនៅ​ប្រ​ទេស​ប៉ូឡូញនៃ​តំ​បន់​អឺរ៉ុប ចាប់ពី​ថ្ងៃទី​២១-២៥ ខែ​កក្កដា ឆ្នាំ​២០២១ ខាង​មុខ ខណៈ​ជុំទី២ នឹងប្រកួតនៅ​សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃទី៦-១០ ខែតុលា ឆ្នាំ​២០២១​ និង​ជុំទី៣ ប្រ​កួត​នៅ​ប្រទេសថៃ នៃ​តំបន់​អាស៊ី ចាប់​ពី​ថ្ងៃ​ទី១២-១៦ ខែមករា ឆ្នាំ២០២២។
May be an image of 1 person and outdoors
សាលី អ៊ូមើត បានឲ្យដឹងថា បេសកកម្មនេះ ខ្លួន​នឹងចូលរួម​ជាមួយ​សិស្ស​ប្អូន២រូបទៀតរួមមានកីឡាករ កៃ វ៉ាន់ស៊ីដែន និង ម៉ីន អូស្មាន ហើយរូបគេ នឹងបន្ដចូលរួមប្រកួតលើវិញ្ញាសាស្គីឈរ(Ski GP) ដែល​ជា​វិញ្ញាសា​ធំ​ជាង​គេក្នុងព្រឹត្តិការណ៍ពិភពលោកនេះ។ បច្ចុប្បន្ន អ៊ូមើត កំពុង​ខិត​ខំ​ហ្វឹក​ហាត់​ជា​ខ្លាំងនៅប្រទេសថៃ ដើម្បីត្រៀម​ការ​ប្រកួត​នា​ពេល​ខាងមុខ។
May be an image of text that says "ONE NATION, ONE RIDER, ONE CHAMPION #1 WORLD TOURNAMENT JET SKI WORLD SERIES SEASON 2021 WGP#1 KIES. WORID SERIES R1-PLA EURO JETSKI FOR THEKIX ROUND 21 JULY 2021 POLAND AMERICA ASU SERIES RD2-US Vinals 50008 ROUND 6-10 OCT. 2021 USA SERIES THAILAND WWAD Û ROUND 3 (FINAL ROUND) JANUARY 2022 AND Official Media Partner: Supported by: DSERIES COM EUROSPORT Official Exclusive Clothing: amazing THAILAND collaboration Organized Tournament Owner: Delghe WORLD"
ប៉ុន្ដែសម្រាប់ការប្រកួតជុំទី១ នៅប្រទេសប៉ូឡូញ អ៊ូមើត ហាក់​មិន​សូវ​មាន​សង្ឃឹម​ខ្ពស់​នោះទេ ព្រោះមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីហ្វឹកហាត់ជាមួយម៉ូតូថ្មី ដែលបច្ចុប្បន្នស្ថិតនៅប្រទេសអូទ្រីសនៅឡើយ។ តែយ៉ាងណា អ៊ូមើត បានប្ដេជ្ញានឹងប្រើប្រាស់បច្ចេកទេស និងបទពិសោធន៍ដែលខ្លួនមាន ដើម្បីគ្រប់គ្រងម៉ូតូ និងឈានទៅដណ្ដើមលទ្ធផលល្អ ឆ្ពោះទៅជុំទី២ និងជុំទី៣ ពិសេសដើម្បីដណ្ដើមចំណាត់ថ្នាក់ល្អតែម្ដង។
May be an image of 2 people and people standing
កីឡាករខ្មែរឥស្លាមរូបនេះ និយាយថា «ក្នុងព្រឹត្តិការណ៍នេះ ជុំទី១ ខ្ញុំសង្ឃឹមតែ៥០% ដោយសារអត់សូវមានពេលវេលាគ្រប់គ្រាន់ ដើម្បីហ្វឹកហាត់ជាមួយម៉ូតូថ្មី ដែលបច្ចុប្បន្នស្ថិតនៅអូទ្រីសនៅឡើយ។ អ៊ីចឹងអាចដាច់ខែនេះ ប្រហែលថ្ងៃទី៤ ខែកក្កដា ខ្ញុំទៅអាល្លឺម៉ង់ ទៅផ្ទះម្ចាស់ក្លឹប ហើយបន្ដទៅអូទ្រីស ដើម្បីយកម៉ូតូ ទើបអាចមានពេល២សប្ដាហ៍ ដើម្បីហ្វឹកហាត់។ តែរយៈពេលនេះ មិនជារឿងងាយស្រួលទេ ព្រោះម៉ូតូថ្មី បើបានហ្វឹកហាត់១ខែ ទៅ២ខែឡើងទៅ ទើបល្អ» ។
May be an image of outdoors
អ៊ូមើត បន្ដថា «ប៉ុន្ដែក្នុងនាមកីឡាករមានបទពិសោធន៍ម្នាក់ ខ្ញុំប្ដេជ្ញា​នឹង​ប្រើ​បទ​ពិសោធន៍ និងបច្ចេកទេសរបស់ខ្ញុំ ធ្វើឲ្យបានល្អក្នុងការប្រកួតនេះ។ អ្វីដែល​រំពឹងទុក ក្នុងជុំទី១ ខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អ ដើម្បីសន្សំពិន្ទុ បន្ដ​ទៅ​ជុំទី២ និងជុំទី៣ទៀត។ ខ្ញុំប្ដេជ្ញានឹងខិតខំហ្វឹកហាត់ ដើម្បីត្រៀមប្រកួត និង​តប​ស្នង​នូវការឧបត្ថម្ភគាំទ្រ ជាក់ស្ដែងម្ចាស់ក្លឹប ដែលបាន​ចំណាយ​ថវិកា និងទិញម៉ូតូថ្មីឲ្យខ្ញុំ សម្រាប់​ចូលរួម​ព្រឹត្តិការណ៍​ធំៗ ពិសេស​ខ្ញុំនឹង​ខំប្រឹង​ឲ្យអស់ពីលទ្ធភាព ដើម្បី​ដណ្ដើម​លទ្ធ​ផល​ល្អ​ជូន​ប្រទេស​ជាតិ​របស់​យើង ក៏ដូចជាក្លឹប ដែលខ្ញុំកំពុងប្រកបអាជីពនៅប្រទេសថៃ» ។
May be an image of outdoors
May be an image of 10 people, people standing and text that says "WWRO JET WORLD ASON2020-2021 2IN SUPER TOURNAMENT JET SKI WORLD CUP WORLD SERIES SEASON 2020-2 TOYOTA FLAMINGO"
គួរដឹងថា សាលី អ៊ូមើត បានចូលរួមប្រកួតលើវិញ្ញាសា Ski GP លើក​ដំ​បូង ក្នុងព្រឹត្តិការណ៍ពិភពលោកនេះ នៅប្រទេសថៃ កាល​ពីចុងខែ​មេ​សា​កន្លង​ទៅ ហើយគេបានបំបែកកំណត់ត្រាថ្មី ក្នុង​នាម​ជា​កីឡាករ​អាស៊ីដំបូង ដែលដណ្ដើមបានចំណាត់ថ្នាក់ Top-10 ក្រោយ​បញ្ចប់​ការប្រកួត​ក្នុង​ចំណាត់​ថ្នាក់​លេខ៤ ទោះបី អ៊ូមើត បានប្រើម៉ូតូទឹកចាស់ ដែលខ្លួនបានយកទៅប្រកួត និងដណ្ដើមបានមេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ីក៏ដោយ៕
May be an image of outdoors
May be an image of 5 people, people standing and outdoors
ប្រភព ៖ CAMSOC
Loading...