អតីត​កីឡាករជម្រើសជាតិ​អាល្លឺម៉ង់​ នាំមិត្តស្រីជនជាតិខ្មែរ ដើរលេង

Julian Draxler បាន​នាំ​មិត្ត​ស្រី​នាង Sethanie Taing ដែល​ជា​កូន​កាត់​ខ្មែរ​-បារាំង​​ទៅ​កម្សាន្ត​វិស្សមកាល បន្ទាប់​ពី​គ្មាន​ឈ្មោះ​ជាប់​ក្នុង​ជម្រើសជាតិ​អាល្លឺម៉ង់​លេង​នៅ Euro។
​ខ្សែ​បម្រើ​​​រូប​នេះ​មិន​ត្រូវ​បាន​ចុច​ឈ្មោះ​ចូល​ក្នុង​ក្រុម​ជម្រើសជាតិ​ ដោយ​សារ​តែ​ទម្រង់​​លេង​ធ្លាក់​ចុះ និង​បញ្ហា​​ភាព​រឹងមាំ​នៃ​កាយសម្បទា​ ក្នុង​ក្លឹប Paris Saint Germain។
ឆ្លៀតពេល​មិន​ជាប់​ភារកិច្ច​អ្វី​កីឡាករ​វ័យ​២៧​ឆ្នាំ​បាន​នាំ​មិត្តស្រី​ទៅ​លេង​នៅ​កោះ​ Formentera ក្នុង​ប្រទេស​អេស្ប៉ាញ។ ​នៅ​លើ​​កោះ អ្នក​ទាំង​ពីរ​បាន​​សម្រាក​កម្សាន្ត​ជាមួយ​គ្នា និង​ថត​រូបផ្អែមល្អែម​ជា​ច្រើន​បង្ហោះ​លើ​បណ្ដាញ​សង្គម Instagram។ Julian Draxler និង Sethanie Taing បាន​ទាក់ទង​គ្នាតាំង​ពី​ឆ្នាំ​២០១៩៕ ​

ប្រភព៖ sabay