សហព័ន្ធខ្មែរកីឡាហែលទឹក សម្រេចផ្លាស់ប្ដូរកីឡាការិនី ចូលរួមប្រកួតកីឡាអូឡាំពិក ស្របតាមគោលការណ៍ FINA

CAMSOC-ភ្នំពេញ៖ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា កីឡាការិនីខ្មែររស់នៅអាមេរិក ម៉ីលី តានមីននិក បានខកខានចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Game 2020) នៅប្រទេសជប៉ុន ដែលនឹងមកដល់នាចុងខែកក្កដានេះហើយ បន្ទាប់ពីសហព័ន្ធកីឡាហែលទឹកអន្ដរជាតិ(FINA) តម្រូវឲ្យធ្វើការផ្លាស់ប្ដូរ ដើម្បីស្របតាមគោលការណ៍ច្បាប់ សម្រាប់ប្រទេសទទួលបានសិទ្ធិអនុគ្រោះចូលរួមព្រឹត្តិការណ៍ដ៏ធំនេះ។ May be an image of 1 person អគ្គលេខាធិការសហព័ន្ធខាងលើ បានសម្ដែងការសោកស្ដាយ ដែលមិនអាចបញ្ជូនកីឡាការិនី ម៉ីលី តានមីននិក ចូលរួមការប្រកួតកីឡាអូឡាំពិកឆ្នាំនេះ ដោយសហព័ន្ធបានបង្ខំចិត្តជ្រើសរើសកីឡាការិនីវ័យក្មេង ឃឿន ប៊ុនពេជ្រមរកត ចូលរួមជំនួសវិញ ដើម្បីបំពេញតម្រូវការ និងស្របគោលការណ៍ច្បាប់របស់ FINA។
លោកថា នេះគឺជាបទពិសោធន៍ថ្មីមួយទៀត ដែលសហព័ន្ធត្រូវធ្វើការពិនិត្យ និងរៀបចំឲ្យបានល្អិតល្អន់ ក្នុងការបញ្ជូនកីឡាករ-កីឡាការិនីចូលរួមក្នុងកម្រិតអនុគ្រោះបែបនេះ។ May be an image of ‎1 person and ‎text that says "‎($) یدی 三 TOKYO 2020 MEI-LI TAN MINNICH CAMBODIA OLYMPIC SWIMMERS ស.ខ.ហ #SPORTSLIVEINPEACE‎"‎‎ លោក ហែម គិរី បានគូបញ្ជាក់ថា «កីឡាការិនី ម៉ីលី ដែលសហព័ន្ធចង់ជ្រើសរើសនេះ ដោយសារគាត់មានកម្រិតសិទ្ធិផលល្អ ហើយមានការខិតខំប្រឹងប្រែងហាត់នៅអាមេរិកជាប់លាប់ អញ្ចឹងហើយយើងថ្លឹងថ្លែងថា គាត់មានសិទ្ធិផលល្អក្នុងពេលបច្ចុប្បន្ន។ ប៉ុន្ដែក្នុងគោលការណ៍ច្បាប់ នៃការបញ្ជូនកីឡាករ-កីឡាការិនី អោយទៅចូលរួមប្រកួតកីឡាអូឡាំពិក គឺកីឡាករ-កីឡាការិនីទាំងអស់ ត្រូវមានការប្រកួតសន្សំពិន្ទុ ឬការប្រកួតដែល FINA ទទួលស្គាល់ពីមុន តែដោយសារឆ្នាំ២០២០-២០២១ មានវិបត្តិកូវីដ-១៩ រាល់ការប្រកួតអន្ដរជាតិមួយចំនួន ដែល FINA ទទួលស្គាល់ ត្រូវអាក់ខានទាំងអស់ អញ្ចឹង ម៉ីលី មិនបានចូលរួមប្រកួត យើងក៏ឲ្យគាត់ប្រកួតនៅអាមេរិក ហើយផ្ញើលទ្ធផលមក តែការប្រកួតនោះ មិនមែនជាការប្រកួតដែល FINA កំណត់នោះទេ អញ្ចឹងហើយលទ្ធផលដែលយើងផ្ញើទៅ ក៏គេមិនអាចទទួលបាន ដោយសារវាខុសគោលការណ៍ច្បាប់»។ Cambodia succeed in effort to boost number of women's taekwondo divisions at 2017 Southeast Asian Games លោកបន្ដថា «ហេតុនេះសហព័ន្ធអន្ដរជាតិ បានស្នើសុំមកយើវិញ អោយមានការផ្លាស់ប្ដូរដើម្បីស្របទៅតាមនីតិវិធីរបស់គេ។ ដូច្នេះហើយ អ្វីដែលយើងស្នើសុំផ្លាស់ប្ដូរនេះ គឺយើងបានដាក់កីឡាការិនី ដែលមានលទ្ធផលក្នុងការប្រកួត FINA កំណត់ឲ្យហ្នឹង គឺការប្រកួតស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន វិញ្ញាសា៥០ម៉ែត្រសេរី គឺកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ហើយឥលូវនេះ FINA បានយល់ព្រមហើយ សម្រាប់កីឡាករ ហែម ប៊ុច នឹងគាត់ ដែលមានលិខិតបញ្ជាក់អនុញ្ញាតឲ្យពួកគាត់បានចូលរួមហើយ។ នេះគឺជាការងារមួយ ដែលសហព័ន្ធបានអនុវត្ត និងប្រឹងប្រែងរៀបចំឲ្យស្របតាមគោលការណ៍ច្បាប់របស់ FINA ដោយឯកឧត្តមប្រធាន ក៏បានបញ្ជាក់បន្ថែម ដើម្បីឲ្យការងារនេះចប់ទៅដោយច្បាស់លាស់ និងមានភាពសុក្រឹត្យផងដែរ»។ May be an image of 1 person and text that says "TOKYO 020 Jaked កីឡាការិនី យឿន ប៊ុនពេជ្រមរកត CAMBODIA OLYMPIC SWIMMERS"ទន្ទឹមជាមួយការខកខានមិនបានចូលរួមប្រកួតកីឡាអូឡាំពិកនេះ សហព័ន្ធក៏បានពន្យល់ និងពិភាក្សាផ្ទាល់ជាមួយកីឡាការិនី ម៉ីលី ផងដែរ ហើយកញ្ញាបានយល់អំពីលក្ខខណ្ឌច្បាប់នេះ។ លើសពីនេះ សហព័ន្ធក៏បានលើកទឹកចិត្តឲ្យកញ្ញាបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដ្បិតសហព័ន្ធនៅតែផ្ដល់ឱកាសសម្រាប់កញ្ញា ក្នុងការចូលរួមប្រកួតតំណាងប្រទេសកម្ពុជា នាពេលអនាគតដ៏ខ្លីខាងមុខ ពិសេសចុងឆ្នាំ២០២១ ដែលសហព័ន្ធកំពុងពិនិត្យក្នុងការបញ្ជូនកីឡាករ-កីឡាការិនី ទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម និងចូលរួមការប្រកួតជ្រើសរើសជើងឯកពិភពលោក នៅប្រទេសអារ៉ាប់រួមជាដើម ដែល ម៉ីលី សុទ្ធតែមានឱកាសចូលរួមប្រកួតតំណាងប្រទេសកម្ពុជា។ May be an image of 1 person and text សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិក-តូក្យូ ឆ្នាំ២០២០ ដែលពន្យារពេលមករៀបចំក្នុងឆ្នាំ២០២១នេះ នឹងដំណើរការប្រកួតចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែសីហាខាងមុខ នៅប្រទេសជប៉ុន ក្នុងនោះកម្ពុជា បានទទួលសិទ្ធិអនុគ្រោះ ដើម្បីបញ្ជូនអត្តពលិក ២ប្រភេទកីឡាទៅចូលរួមប្រកួត រួមមានកីឡាហែលទឹក គឺមានកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតលើវិញ្ញាសាហែលចម្ងាយ៥០ម៉ែត្រសេរីដូចគ្នា និងកីឡាអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់ ដែលត្រូវចូលរួមប្រកួតលើវិញ្ញាសារត់ចម្ងាយ ១០០ម៉ែត្រ៕ May be an image of 1 person, standing and text