វិសាខា ឡើងពូល I AFC CUP ស្វ័យប្រវត្តិ ដោយមិនចាំបាច់ជម្រុះ

កាលពីពេលថ្មីៗនេះ AFC បានប្រកាសជាផ្លូវការ អនុញ្ញាតឱ្យក្លិប ២ គឺ វិសាខា របស់កម្ពុជា និង Lalenok FC របស់ទីម័រ បានឡើងទៅកាន់វគ្គចែកពូល AFC CUP ដោយស្វ័យប្រវត្តិ ដោយនឹងត្រូវចូលរួមក្នុងពូល I ជាមួយនឹងក្រុម Terengganu របស់ម៉ាឡេស៊ី និង Geyland International របស់ សិង្ហបុរី ។ នេះមានន័យថាវាជាលើកទី ១ របស់កម្ពុជា ដែលមានក្រុមដល់ទៅ ២ ចូលរួមក្នុងពានធំបំផុតទី ២ របស់អាស៊ីនេះ ក្នុងឆ្នាំ ២០២១ ។
ដោយបឹងកេត ស្ថិតនៅក្នុងពូល G ខណៈដែល វិសាខា នៅក្នុងពូល I ។ កាលដើមឡើយវិសាខា របស់កម្ពុជា ត្រូវជម្រុះជាមួយនឹងក្លិបទីម័រ Lalenok នេះ រួចត្រូវឡើងទៅប៉ះជាមួយនឹងក្រុម Persipura ដែលជាក្រុមខ្លាំងនៅឥណ្ឌូនេស៊ីទៀត មុននឹងបានឡើងទៅវគ្គចែកពូល ក៏ប៉ុន្តែដោយសារតែបញ្ហាកូវីដ ១៩ ណាមួយវិញទៀត ក្នុងពូល I នេះ នៅសល់តែ ២ ក្លិបទៀត ទើបធ្វើឱ្យ AFC សម្រេចិត្តអនុញ្ញាតឱ្យក្លិបកម្ពុជាមួយនេះបានឡើងទៅកាន់វគ្គចែកពូលដោយមិនបាច់ជម្រុះ ៕