Son គ្មានឈ្មោះ ក្នុងបញ្ជីជម្រើសជាតិកូរ៉េនៅអូឡាំពិកឡើយ ព្រោះគ្រូបង្វឹកចង់ទុកជើង

លោក Kim Hak-bum គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បានសម្រេចចិត្តដកឈ្មោះកីឡាករដ៏ល្បីលេខ ១ របស់កូរ៉េខាងត្បូង Son Heung-min ចេញពីបញ្ជីឈ្មោះកីឡាករត្រៀមចេញទៅប្រកួតនៅក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២១ នេះ ។ ព្រឹត្តិការណ៍អូឡាំពិក គ្រោងនឹងធ្វើឡើងតាំងតែពីចុងឆ្នាំ ២០២០ មកម្ល៉េះ តែដោយសារតែបញ្ហាកូវីដ ១៩ បន្តកើនឡើង ទើបព្រឹត្តិការណ៍នេះ ត្រូវបានលើកមកធ្វើពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ នេះវិញ នៅឯប្រទេសជប៉ុន ហើយគ្រោងនឹងបញ្ចប់សព្វគ្រប់នៅថ្ងៃទី ០៨ សីហា ឆ្នាំ ២០២១ ។ គួរឱ្យដឹងដែរថា Son Heung-min ធ្លាប់បានជួយឱ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូង ឈ្នះមេដាយមាសក្នុងវិញ្ញាសារបាល់ទាត់បុរសម្តងហើយ កាលពីអូឡាំពិកលើកមុន (២០១៨) នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានធ្វើឱ្យគេបានរួចខ្លួនពីកាតព្វកិច្ចយោធា ។