CAMSOC-ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រកាសទទួលស្គាល់ និងអនុញ្ញាតឲ្យគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បំពេញភារកិច្ចរបស់ខ្លួន ក្នុងអាណត្តិទី៤ ឆ្នាំ២០២១-២០២៥ ។
ការទទួលស្គាល់នេះ បន្ទាប់ពីសហព័ន្ធបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៣ បន្ដអាណត្តិទី៤ កាលពីពេលថ្មីៗកន្លងទៅ។
ចំពោះសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលស្គាល់ក្នុងអាណត្តិថ្មី គឺមាន១៩រូប ដោយមានឯកឧត្តម អ៊ូ រតនា ជាប្រធានសហព័ន្ធ និងអនុប្រធាន ៧រូប, ឯកឧត្តម យ៉ាំ ថៃសាន ជាអគ្គលេខាធិការ និងអគ្គលេខាធិការរង ៣រូប, លោកស្រី ញឹម ម៉ី ជាអគ្គហិរញ្ញិក និងអគ្គហិរញ្ញិករង ១រូប រួមទាំងសមាជិកចំនួន ៥រូបផ្សេងទៀត៕


