ការប្រកួតដណ្តើមជើងឯកគោជល់ ម៉ឺន មេឃា បានធ្វើខុសលក្ខណ្តិកៈប្រកួត ដោយចាប់បោក ឃីម បូរ៉ា ខណៈដែលការចាប់បោកនេះមិនមែនជាក្បាច់នៅក្នុងការប្រកួតកីឡាគុនខ្មែរនេះឡើយ ហើយត្រូវបានហាមឃាត់ទៀតផង ។
ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏មានប្រតិកម្មដែរ។
ដោយសម្ដេចមានប្រសាសន៍ថា៖
ដោយអត់ទ្រាំមិនបានខ្ញុំសូម ចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលស្រឡាញ់វិស័យកីឡា។ តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ឬត្រូវបង្កើតក្បាច់គុណថ្មីដោយកំណត់លក្ខណ្ឌប្រកួតថ្មីដោយវាយខុសក្បួនហើយមិនព្រមប្រកាសលទ្ធផលនិងលើកពេលទៅប្រកួតនៅពេលក្រោយ។ តើឱ្យកីឡាប្រដាល់យើងឈានទៅមុខម្តេចបាន បើសហព័ន្ធកីឡាប្រដាល់យើងទុក ឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ? តើមានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយសម្រេចលើកពេលទៅប្រកួតពេលក្រោយសូម្បីតែបាល់ទាត់ បើទាត់ខុសត្រូវពិន័យកាតលឿងឬកាតក្រហមដោយ ដេញចេញឬពិន័យបាល់១១ម៉ែត្រភ្លាមៗដោយ មិនទុកពេលឱ្យតវ៉ានោះទេ។ ខ្ញុំមិនបន្ទោសកីឡាករទេព្រោះពួកគាត់ស្តាប់ តាមការកាត់ក្តីរបស់អាជ្ញាកណ្តាល។ អ្វីដែលខ្ញុំសុំគឺអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួន៕
ក្រោយមក សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្ថានីយទូរស្សន៍ CNC និង ម្ចាស់ឧបត្ថមកម្មវិធី បានប្រកាសជាផ្លូវការសម្រេចឱ្យ ឃីម បូរ៉ា ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់វិញ ដោយមិនមានការលើកទៅធ្វើនៅពេលក្រោយអ្វីឡើយ ៕
តែគណៈកម្មការបានសម្រេចលើកប្រកួតនេះទៅថ្ងៃក្រោយ ដោយអយុត្តិធម៍ ។
