របួសបាក់កជើងពេលប្រកួត Mcgregor កាលពីថ្ងៃអាទិត្យកន្លងទៅ នឹងជាសះស្បើយឡើងវិញ ក្រោយពីវះកាត់

Conor Mcgregor បានរងរបួសបាក់កជើង ក្នុងការប្រកួត UFC 264 នៅក្នុងទីក្រុង Las Vegas នៃសហរដ្ឋអាមេរិក ទល់នឹងកីឡាករ Dustin Poirier កាលពីថ្ងៃអាទិត្យ ទី ១១ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ។ ការបាក់កជើងនេះ មិនមែនដោយសារតែការវាយពីសំណាក់ដៃគូបដិបក្ខឡើយ គឺដោយសារតែការទាត់ទៅលើគូប្រកួតខុសបច្ចេកទេស ទើបភ្លាត់បាក់បែបនេះ ។
ជាលទ្ធផល អាជ្ញាកណ្តាល បានផ្តល់ជ័យជម្នះទៅឱ្យ Dustin Poirier ដែលបានឈ្នះទាំងមិនទាន់បានវាយបែកញើសផង នៅក្នុងទឹកទី ១ ។ គួរឱ្យដឹងដែរថា ការប្រកួតនេះ គឺជាប្រកួតដំបូងរបស់ Conor Mcgregor ដែលគេទើបតែបានវិលត្រលប់មកកាន់សង្វៀនវិញតែប៉ុណ្ណោះ ដោយគិតចាប់តាំងពីឆ្នាំ ២០១៦ តែបែរជាមកជួបរឿងអកុសលបែបនេះទៅវិញ។ ជុំវិញរឿងបញ្ហារបួសនេះ ត្រូវបានគ្រូពេទ្យបញ្ជាក់ថារូបគេ នឹងអាចជាសះស្បើយដូចដើមវិញ ដោយការវះកាត់តជើងនេះ ដែលនឹងធ្វើឡើងនៅយប់ថ្ងៃទី ១៣ ខែកក្កដា នេះ ៕
ប្រភព ៖ eurosport។