លោក មាស ចាន់ណា ថាកូនក្រុមខ្វះឆន្ទះ ក្នុងជំនួបក្នុងដី អាស៊ីអឺរ៉ុប

0
106

ទោះអាចទទួលបាន៣ពិន្ទុពីអាស៊ីអឺរ៉ុបយូណាយធីតក្នុងការប្រកួត Metfone Cambodian League នៅថ្ងៃពុធ ទី១៤ ខែកក្កដា លោក មាស ចាន់ណា មិនសូវសប្បាយចិត្តចំពោះការលេងរបស់កូនក្រុមឡើយ ដោយយល់ឃើញថា ពួកគេហាក់មិនសូវមានឆន្ទៈលេង។

ក្នុងការប្រកួតនៅ AEU Sports Park ណាហ្គាវើលដ៍បាននាំមុខ០ទល់នឹង៤លើក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុបយូណាយធីតគិតត្រឹមនាទី៣៨ តែការវាយបកបានសម្រេចជាបន្តបន្ទាប់ ធ្វើឲ្យក្រុមលោក មាស ចាន់ណា ឈ្នះដោយលទ្ធផលយ៉ាងតានតឹង គឺ៣ទល់នឹង៥។

លោក មាស ចាន់ណា ថ្លែងបែបនេះ “៖ ខ្ញុំមើលឃើញទៅ ក្រោយទាត់ចូលគេ២គ្រាប់ កីឡាករចាប់ផ្ដើមទម្លាក់ការលេង។ គេហៀបនឹងតាមស្មើវិញ ទៅជាយើងចាប់ផ្ដើមទម្លាក់ការលង។ ដល់ចូលវគ្កទី២ ចាប់ផ្ដើមខ្វះកម្លាំង ហើយឆន្ទៈក៏លែងមាន។”

៥គ្រាប់របស់ណាហ្គាវើលដ៍ធ្វើបានដោយខ្សែបម្រើជប៉ុន Fumiya Kogure ២គ្រាប់, នុប តុលា ១គ្រាប់ និង Marcio Marques ២គ្រាប់។ ចំណែក៣គ្រាប់របស់អាស៊ីអឺរ៉ុបយូណាយធីតរកបានដោយខ្សែប្រយុទ្ធ សុក ច័ន្ទរស្មី ២គ្រាប់ និង Samuel Ajayi Gbenga មួយគ្រាប់។

នេះជាជ័យជម្នះលើកទី៤របស់ណាហ្គាវើលដ៍ពីការប្រកួត៧លើកមក ដោយ៣ប្រកួតទៀតស្មើ២ និងចាញ់១ មាន១៤ពិន្ទុ។ ចំណែកអាស៊ីអឺរ៉ុបយូណាយធីត ហាក់ធ្វើការធ្ងន់ ដោយត្រូវប្រកួតប៉ះក្រុមធំៗជាបន្តបន្ទាប់។ ជាក់ស្ដែង បន្ទាប់ពីឈ្នះអគ្គិសនីកម្ពុជាមក ពួកគេបានបន្តចាញ់បឹងកេត, វិសាខា ហើយក្រោយចាញ់ណាហ្គាវើល៍ ក្រុមលោក សុក វាសនា នឹងបន្តជួបក្រុមកំពូលតារាងអង្គរថាយហ្គឺរថែមទៀត៕

អត្ថប​ទ៖ CNCC

Loading...