Arjen Robben ចូលនិវត្តន៍ជាលើកទី ២ ក្នុងវ័យ ៣៧ ឆ្នាំ

0
72

កំពូលកីឡាករជម្រើសជាតិហូឡង់ ដែលពិភពលោកបានស្គាល់ Arjen Robben​ បានប្រកាសលាអាជីពបាល់ទាត់ពិតប្រាកដហើយ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ បន្ទាប់ពីបញ្ចប់កុងត្រានៅក្លិប Groningen នៃប្រទេសហូឡង់ ។

Arjen Robben វ័យ ៣៧ ឆ្នាំ រូបនេះ គឺជាកីឡាករដែលជោគជ័យបំផុតរបស់ហូឡង់ ដោយធ្លាប់លេងនៅក្លិបកំពូលលំដាប់ពិភពលោកជាច្រើនរយៈពេលជាង ២០ ឆ្នាំ រួមមាន PSV, Chelsea, Real Madrid និង Bayern Munich សរុបជាង ៦០០ ប្រកួត និង រកបានគ្រាប់បាល់បានជាង ២០០ គ្រាប់ ។

បើនិយាយពីការចូលនិវត្តន៍វិញ កីឡាកររូបនេះធ្លាប់ប្រកាសចូលនិវត្តន៍ម្តងរួចមកហើយ កាលពីអំឡុងឆ្នាំ ២០១៩ តែដោយសារ​តែសុខភាពនៅល្អ ហើយណាមួយមានក្លិបជាច្រើននៅទាក់ទង រូបគេក៏សម្រេចចិត្តវិលត្រលប់មកកាន់ទីលានវិញ។ បន្ទាប់ពីនោះមក Arjen Robben សម្រេចចិត្តលេងនៅលីគកំពូលហូឡង់ ហើយរហូតមកទល់នឹងពេលនេះ ទើបសម្រេចចិត្តឈប់ត្រឹមនេះតែម្តង៕

ប្រភព ៖ skysport

Loading...