Chelsea បង្ហើបថាខ្លួនមានភាគរយច្រើនទិញុយក Haaland

0
99

កាលពីពេលថ្មីៗកន្លងទៅនេះ ប្រធានក្លិប Chelsea លោក Roman Abrahimovic ដែលត្រូវបានគេស្គាល់ថាជាអ្នកមានកំពូលម្នាក់នៅក្នុងសហព័ន្ធរុស្សី បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយកកីឡាករកំពុងតែឡើងជើងរបស់ពិភពលោក Erling Haaland របស់ក្លិប Borussia Dortmund នៅក្នុងទីផ្សារដោះដូរខាងមុខនេះ ដែលគ្រោងនឹងធ្វើឡើងនាខែមិថុនា ។

Haaland ខ្សែប្រយុទ្ធវ័យក្មេង ដែលកំពុងតែឡើងជើង កំពុងតែក្លាយទៅជាផ្ទាំងស៊ីបរបស់ក្លិបអ្នកមានធនធានជាច្រើន ដើម្បីក្រសោបយករូបគេមករកគ្រាប់បាល់ ក៏ដូចជាពានរង្វាន់នានាឱ្យក្លិបរបស់ខ្លួនសម្រាប់រដូវកាលថ្មីឆាប់ៗនេះ ។​

លោក Thomas Tuchel គ្រូបង្វឹក Chelsea បានប្រកាសថា ទោះបីជាក្លិប Burrusia Doutmound បានដាក់តម្លៃខ្លួនដល់ទៅ ១៥០ លានដុល្លារក៏ដោយ វាមិនមែនជាបញ្ហាសម្រាប់ Chelsea ឡើយ ។ លោក​ត្រូវការ​បញ្ចេញ​ខ្សែ​ប្រយុទ្ធចេញម្នាក់​សិន ​ដើម្បី​មាន​កន្លែង​សម្រាប់ Haaland ​មក ៕

Loading...