កីឡាករ Barcelona ជួយរកលុយឱ្យក្លិបបាន ៣ លានដុល្លារ នៅព្រឹត្តិការណ៍ Euro

0
111

ព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ បានបិទបញ្ចប់ជាផ្លូវការហើយ កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១ ដោយជើងឯកបានទៅលើក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ខណៈដែលជើងឯករងបានទៅលើក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស​​ ។

ក្នុងព្រឹត្តិការណ៍នេះ ក្លិបបាល់ទាត់នានា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប ផ្តល់ប្រាក់ឧបត្ថម្ភកីឡាកររបស់ខ្លួន ដែលបានទៅលេងក្នុងពាននេះ ដោយទទួលបានប្រាក់ឧបត្ថម្ភនេះ ដល់ទៅចំនួន ៩ ពាន់អឺរ៉ូ ក្នុង ១ ថ្ងៃ ។

ចំពោះក្លិបបាល់ទាត់ FC Barcelona ត្រូវបានគេដឹងថា ជាក្លិបដែលមានកីឡាកររបស់ខ្លួនច្រើនជាងគេបំផុតទៅលេងក្នុងពាននេះ ។ ជាមួយគ្នានេះដែរ ក្លិបមួយនេះ រកបានទំហំទឹកប្រាក់ដល់ទៅ ២.៧ លានដុល្លារឯណោះ ពីព្រឹត្តិការណ៍មួយនេះ ៕

Loading...