សហព័ន្ធខ្មែរទោចក្រយាន ជួលផ្ទះនៅស្រុកបន្ទាយស្រីឲ្យក្រុមជម្រើសជាតិបោះជំរុំហ្វឹកហាត់

0
77
CAMSOC-ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាទោចក្រយានបានជួលផ្ទះដ៏ធំមួយនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីឲ្យក្រុមកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួន បានហ្វឹកហាត់ជុំគ្នា បង្ការពីជំងឺកូវីដ-១៩ ដើម្បីគោលដៅឆ្ពោះទៅចូលរួមប្រកួតប្រជែង ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាអំឡុងពាក់កណ្តាលឆ្នាំ២០២២ ជាពិសេសគឺស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
May be an image of 1 person and flower
May be an image of 7 people, people standing, bicycle and outdoors
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានបញ្ជាក់ថា ដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ នៅក្រុងសៀមរាប ខេត្តសៀមរាប ទើបសហព័ន្ធសម្រេចចិត្តរៀបចំការបោះជំរុំហ្វឹកហាត់ជុំគ្នា នៅផ្ទះជួលមួយកន្លែង នៅតំបន់ជើងភ្នំគូលែន ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នៅទីនោះមានកីឡាករ កីឡាការិនីពេញសិទ្ធិ និងបម្រុង៩នាក់ និងគ្រូបង្វឹកម្នាក់ សរុប១០នាក់ ដែលតម្រូវអោយមានតែហ្វឹកហាត់ ហូបចុក ស្នាក់នៅជុំគ្នា និងមិនអនុញ្ញាតឲ្យចេញទៅក្រៅនោះឡើយ។

May be an image of 1 person, standing and indoor

May be an image of riding a bicycle, bicycle and outdoors លោកបន្ថែមថា ក្រោមការចង្អុលបង្ហាញពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំផែនការហ្វឹកហាត់របស់ក្រុមជម្រើសជាតិនីមួយៗក្នុងលក្ខខណ្ឌបិទខ្ទប់ និងត្រូវថែទាំ ត្រួតពិនិត្យសុខភាពកីឡាករ កីឡាការិនីរបស់ខ្លួនឲ្យបានហ្មត់ចត់បំផុត។ ដូច្នេះហើយ សហព័ន្ធកីឡាទោចក្រយាន ក៏បានអនុវត្តការហ្វឹកហាត់នេះ ដោយត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ (តេស្តរហ័ស) នៅរៀងរាល់២សប្តាហ៍ម្តង បើទោះបីជាក្រុមជម្រើសជាតិកង់ហ្វឹកហាត់ ហូបចុក និងស្នាក់នៅជុំគ្នា មិនឲ្យចេញក្រៅក៏ដោយ។

May be an image of bicycle, outdoors and tree

May be an image of bicycle, outdoors and tree

«ការធ្វើតេស្តនេះ ដើម្បីបញ្ជាក់ឲ្យដឹងច្បាស់ក្នុងការហ្វឹកហាត់ និងការហូបចុក ស្នាក់នៅរួមគ្នា កុំឲ្យខ្លាចគ្នា ដោយបង្កើនស្មាតីឲ្យសម្រួចគោលដៅបច្ចេកទេសឲ្យកាន់តែល្អប្រសើរ ដើម្បីស៊ីហ្គេម នៅវៀតណាមផង និងស៊ីហ្គេម នៅកម្ពុជាយើងផងដែរ។ មានតែគ្រូបង្វឹកម្នាក់ប៉ុណ្ណោះ ដែលត្រូវនឹងឡើងមកទិញសម្ភារ ម្អូបអាហារ នៅផ្សារ។ នៅផ្ទះជួលនោះ សហព័ន្ធបានរៀបចំដាក់ទូរទឹកកក ម៉ាស៊ីនបោកខោអាវ ឆ្នាំងដាំបាយ ចង្ក្រានហ្គាស សម្រាប់ចម្អិនអាហារ ហើយនៅខាងក្រោយផ្ទះ មានការដាំបន្លែរួមផ្សំមួយចំនួនទៀតផងដែរ។ ទីតាំងផ្ទះជួលនេះ គឺជាកន្លែងហ្វឹកហាត់ ដែលប្រកបដោយសុវត្ថិភាព ហើយក៏ជាទីតាំងមួយនៅជិតនឹងទីតាំង ដែលសហព័ន្ធបានដាក់គោលដៅសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ»។
May be an image of 4 people and people sitting
May be an image of bicycle, outdoors and text
លោក នូ ចំរើន សង្កត់ធ្ងន់ថា ជារួម ក្រុមជម្រើសជាតិកីឡាទោចក្រយាន កំពុងតែបន្តការហ្វឹកហាត់យ៉ាងសកម្ម ស្ថិតក្រោមផែនការយុទ្ធសាស្ត្រសម្រួចគោលដៅបច្ចេកទេសឲ្យឈានដល់ការប្រកួតប្រជែងកាន់តែខ្ពស់ ក្រោមការចិត្តទុកដាក់ និងការឧបត្ថម្ភគាំទ្រលើកទឹកចិត្តយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរទោចក្រយាន។ គម្រោងបោះជំរុំហ្វឹកហាត់នេះ ត្រូវបន្តធ្វើរហូតដល់ខែមេសា ឆ្នាំ២០២២ ខាងមុខ ពោលគឺបន្តការហ្វឹកហាត់រហូតជិតដល់ ស៊ីហ្គេម នៅប្រទេសវៀតណាម តែម្តង ក្រោមការឧបត្ថមម្ភទាំងស្រុង ពីឯកឧត្តម ប៉ាន សូរស័ក្តិ។
May be an image of 6 people and people standing
May be an image of tree, nature and grass
បច្ចុប្បន្ន ក្រោមការប្រមូលផ្តុំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ (កង់ភ្នំ-កង់គួក) មានចំនួនសរុបចំនួន១៦នាក់ ក្នុងនោះពេញសិទ្ធិ១២នាក់ និងបម្រុង៣នាក់ ព្រមទាំងគ្រូបង្វឹកចំនួន៤នាក់ (សរុបទាំអស់ ២០នាក់) ដែលក្នុងនោះកីឡាករ៣នាក់ និងគ្រូបង្វឹកម្នាក់ កំពុងបន្តការហ្វឹកហាត់នៅប្រទេសបារាំងរយៈពេល៣ខែ។ ដោយឡែក កីឡាករម្នាក់ទៀត គឺជាកូនកាត់ខ្មែរ-អាមេរិក ហ្វឹកហាត់នៅសហរដ្ឋអាមេរិក គឺរង់ចាំប្រកួតស៊ីហ្គេម ជូនកម្ពុជា។
May be an image of 2 people and text
May be an image of ‎bicycle, outdoors and ‎text that says "‎ریر ECT #SPORTSLIVEINPEACE‎"‎‎
ជាមួយគ្នានោះ ការពន្យារពេលនៃស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលបានលើកពេលទៅអំឡុងពាក់កណ្តាលឆ្នាំ២០២២ជាផ្លូវការនោះ ត្រូវបានលោកអគ្គលេខាធិការ នូ ចំរើន ក៏ដូចជាថ្នាក់ដឹកនាំសហព័ន្ធចាត់ទុកថា នេះជាពេលវេលាមួយសមស្រប ដែលផ្តល់ឱកាសឲ្យក្រុមជម្រើសជាតិកង់ អាចបន្តការហ្វឹកហាត់ជុំគ្នាបង្កើនបច្ចេកទេសកាន់តែល្អប្រសើរ ដោយសារកន្លងមក ក្នុងបរិបទកូវីដ-១៩ ការហ្វឹកហាត់មិនបានពេញលក្ខណៈល្អប្រសើរនោះឡើយ គឺហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួនប៉ុណ្ណោះ៕
May be an image of bicycle and outdoors
May be an image of outdoors
Loading...