Jose Mourinho យកបានអ្នកចាំទីដៃទី ១ ព័រទុយហ្គាល់ មក Roma

0
50

ក្រោយចប់ព្រឹត្តិការណ៍ Euro ២០២០ ក្លិបបាល់ទាត់ AS Roma បានចុះហត្ថលេខាលើអ្នកចាំទីដៃទី ១ វ័យ ៣៣ ឆ្នាំ Patricio របស់ក្រុម Wolverhampton និង ក្រុមជម្រើសជាតិព័រទុយហ្គាល់ តាមសំណើរបស់លោក Jose Mourinho ក្នុងតម្លៃ ១១.៥ លានផោន ជាមួយនឹងកិច្ចសន្យាចំនួន ៣ ឆ្នាំ រហូតដល់រដូវក្តៅឆ្នាំ ២០២៥ ។

Patricio បានថ្លែងថា «ក្រុម Roma គឺជាក្លិបដ៏ធំមួយ និង ជាការប្រកួតប្រជែងថ្មីមួយ ហើយខ្ញុំពិតជារំភើបក្នុងការព្យាយាមជួយក្លិបនេះ ឱ្យសម្រេចគោលដៅរបស់ខ្លួន ។ សម្រាប់ខ្ញុំ លោក Jose Mourinho ជាគ្រូបង្វឹកដ៏អស្ចារ្យបំផុតនៅលើពិភពលោក ហើយខ្ញុំពិតជារំភើបក្នុងការចាប់ផ្តើមធ្វើការជាមួយគាត់ និង ធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីជួយក្រុម»

គួរបញ្ជាក់ដែរថា Patricio បានចូលរួមជាមួយ Wolverhampton កាលពីឆ្នាំ ២០១៨ ក្រោយផ្ទេរពី Sporting Lisbon ។ Patricio លេងឱ្យក្លិប Wolverhampton ចំនួន ១២៧ ប្រកួត បិទមិនឱ្យគូប្រកួតស៊ុតចូលចំនួន ៣៧​ ប្រកួត និង ធ្លាប់ជួយក្រុមលេងនៅ Europa League កាលពីរដូវកាល ២០១៩-២០២០ ផងដែរ ៕

ប្រភព៖ Sky Sport

Loading...