ManU ចង់យក Trippier ពីក្លិបមកពីអេស្ប៉ាញ AT Madrid

0
64

មកទល់នឹងពេលនេះ ក្លិប Manchester United ត្រូវបានគេដឹងថា កំពុងតែស្វះស្វែងរកខ្សែការពារល្អៗ បន្ថែមកម្លាំងក្នុងក្រុមសម្រាប់រដូវកាលថ្មី ដោយក្លិបល្បីបំផុតរបស់អង់គ្លេសមួយនេះ កំពុងតែទាក់ទងយក Varane ពី Real Madrid ក្នុងតម្លៃ ៥០ លានដុល្លារ ។

មិនទាន់ទាក់ទងយក Varane មកបានសម្រេចផង ក្លិបបិសាចក្រហមនេះ បានបន្តផែនការយកខ្សែការពារម្នាក់ទៀត គឺ Kieran Trippier ពីក្លិបមកពីអេស្ប៉ាញ AT Madrid ដែលតម្លៃត្រូវប៉ាន់ប្រមាណជាង ៤០ លានដុល្លារផងដែរ ។

Kieran Trippier គឺជាខ្សែការពារជម្រើសជាតិអង់គ្លេសមួយរូប ដែលធ្វើបានល្អមែនទែន នៅ Euro ដោយបានជួយឱ្យអង់គ្លេស បានជើងឯករង​ ។ ក្នុងនោះគេបង្ហាញខ្លួនឱ្យជម្រើសជាតិអង់គ្លេសបាន ៣៣ ប្រកួត និង ធ្លាប់រកបាន ១ គ្រាប់ ៕

ប្រភព ៖ skysport

Loading...