កម្សត់ណាស់! Mbappe ចាំ Real Madrid មកចរចា ឡើងចង់ស្កកខ្លួនហើយ

0
49
BARCELONA, SPAIN - FEBRUARY 16: Kylian Mbappe of Paris Saint-Germain reacts during the UEFA Champions League Round of 16 match between FC Barcelona and Paris Saint-Germain at Camp Nou on February 16, 2021 in Barcelona, Spain. (Photo by David Ramos/Getty Images)

Kylian Mbappe ខ្សែប្រយុទ្ធរបស់ក្លិបយក្សបារាំង Paris Saint Germain ត្រូវបានគេដឹងថា កំពុងតែទទូចចង់ចាកចេញពីក្លិបរបស់ខ្លួនកាន់តែខ្លាំងឡើងហើយ នាពេលនេះ។ មូលហេតុដែលគេប្រញាប់ខ្លាំងបែបនេះ គឺដោយសារតែគេនៅសល់កុងត្រាតែ ១ រដូវកាលទៀតប៉ុណ្ណោះ នៅ PSG នេះ។​

កុងត្រាក៏ជិតផុត ហើយក្លិបក៏មិនទាន់ចរចាកុងត្រាថ្មី ថែមទាំងមានវិបត្តិកូវីដ-១៩ ទៀត ។ បញ្ហាទាំងនេះ បានធ្វើឱ្យអនាគតរបស់ Mbappe កាន់តែស្រពិចស្រពិល។ Mbappe អាចនឹងបានក្តីសង្ឃឹមវិញ ប្រសិនបើក្លិបណាមួយហ៊ានទិញយករូបគេក្នុងរដូវកាលនេះ ដែលអាចនឹងមានកុងត្រាយូរ និង តម្លៃខ្លួនថ្លៃទៀត ។

ក្នុងនោះ ប្រសិនបើមិនមានក្លិបណាមួយហ៊ាននោះទេ គេនឹងក្លាយជាស្ពៃ ដែល PSG ត្រៀមនឹងកាត់ប្រាក់ខែ​ក្រោយចប់កុងត្រា ឬ លក់ទៅ​ឱ្យក្លិបតូចៗ ក្នុងតម្លៃធូរ ។​​ មកទល់នឹងពេលនេះ អាចនឹងមានតែ Real Madrid តែប៉ុណ្ណោះ ដែលជាក្លិបដែលស័ក្តិសម និង មានលទ្ធភាពក្នុងការទិញយកកីឡាករលេខ ១ បារាំងរូបនេះ ៕

Loading...