កម្មវិធីប្រកួតរបស់អត្តពលិកកម្ពុជា ក្នុង​ព្រឹត្តិ​ការណ៍ Tokyo Olympic Games 2020

CAMSOC-ភ្នំពេញ៖ ក្រុមអត្តពលិកកីឡាហែលទឹកជម្រើស​ជាតិ​កម្ពុជា បាន​ដឹង​កាល​បរិច្ឆេទ​ប្រ​កួត​របស់​ខ្លួន នៅ​ក្នុង​ព្រឹត្តិ​ការណ៍​កី​ឡាអូ​ឡាំ​ពិក ទី​ក្រុង​តូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅ​ប្រ​ទេស​ជប៉ុន​ហើយ ខណៈ​កី​ឡា​អត្ត​ព​ល​កម្ម ត្រូវ​ប្រ​កួត​នៅថ្ងៃទី​៣១ ខែ​កក្កដា តែ​មិន​ទាន់​ដឹង​ម៉ោង​ប្រ​កួត​នោះ​ទេ។
May be an image of one or more people and pool
លោក ញ៉ាន សុខវិសាល នាយរងបេសកកម្ម បានឲ្យដឹងថា កីឡា​ហែល​ទឹក​កម្ពុជា ដោយ​មាន​ការផ្លាស់ប្ដូរមួយចំនួន នឹងត្រូវប្រកួតនាថ្ងៃទី៣០ ខែ​​កក្កដា​វិញ នាវេលាម៉ោង ៥ល្ងាច (ម៉ោងនៅកម្ពុជា) នៅ​មជ្ឈ​មណ្ឌល​កីឡា​ហែលទឹក Tokyo Aquatics Centre។
May be an image of 1 person, indoor and pool
ចំពោះអត្តពលិកកីឡាហែលទឹកកម្ពុជាមាន ២រូប គឺកីឡាករ ហែម ប៊ុច និង​កីឡា​ការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែល ៥០​ម៉ែត្រ​សេរីដូចគ្នា។
សម្រាប់កីឡាករ ហែម ប៊ុច ត្រូវ​ប្រ​កួត​សេរី​ទី៤ (Heat-4) និងខ្សែបន្ទាត់ទី៦(Lane-6)។ រីឯកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតសេរីទី៣ (Heat-3) និងខ្សែបន្ទាត់ទី៥ (Lane-5)។
May be an image of 1 person and standing
នាយរងបេសកកម្មខាងលើ បញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតនេះ គណៈ​កម្មការ​នឹងធ្វើការជ្រើសរើសកីឡាករ-កីឡាការិនីមានសិទ្ធិផលខ្ពស់ជាងគេ ឬប្រើ​ថិរវេលា​តិចជាងគេតាមសេរី ឬ Heat នីមួយៗចំនួន ១៨នាក់​ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បី​បន្ដ​ការ​ប្រ​កួត​ដណ្ដើម​កៅអីវគ្គផ្ដាច់ព្រ័ត្រ និងប្រជែងមេដាយ។ ប៉ុន្ដែកីឡាករ-កីឡាការិនី មិន​សូវរំពឹង​ក្នុងការឈានទៅដណ្ដើមមេដាយនោះទេ ព្រោះ​នេះ​ជា​ការប្រកួតកម្រិតខ្ពស់ តែអ្វីដែលជាក្ដីរំពឹងរបស់អត្តពលិកកម្ពុជា គឺ​ការ​ធ្វើបានល្អក្នុងសេរី និងបំបែកសិទ្ធិផលចាស់របស់ខ្លួន។
May be an image of 1 person, indoor and pool
ដោយឡែក កីឡាករអត្តពលកម្មកម្ពុជា កីឡាករ ប៉ែន សុគង់ ក៏កំពុងខិតខំប្រឹងប្រែងហ្វឹកហាត់ដូចគ្នា ដើម្បីត្រៀមការប្រកួតរបស់ខ្លួន នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ ដោយកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ។ ចំពោះម៉ោងប្រកួតវិញ គណៈកម្មការរៀបចំការប្រកួត គ្រោងនឹងប្រកាសថ្ងៃនេះ។ នេះបើតាមការបញ្ជាក់របស់លោក ញ៉ាន សុខវិសាល។
May be an image of 2 people, people standing and outdoors
គួរបញ្ជាក់ថា បេសកកម្មចូលរួមប្រកួតព្រឹត្តិការណ៍ Tokyo Olympic Games 2020 នៅប្រទេសជប៉ុន ដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្ម ហើយកម្ពុជាបានទទួលសិទ្ធិអនុគ្រោះបញ្ជូនអត្តពលិក ២ប្រភេទកីឡាចូលរួមប្រកួត គឺកីឡាករ-កីឡាការិនីហែលទឹក ២រូប និងកីឡាករអត្តពលកម្មម្នាក់ ដែលនឹងត្រូវធ្វើការប្រកួតនាចុងសប្ដាហ៍ក្រោយ៕
May be an image of 1 person, standing and indoor