ម្ចាស់មេដាយមាសកីឡាអាស៊ី ខាន់ ចេសា នឹង​ប្រ​កួត​ដណ្ដើម​ខ្សែ​ក្រ​វាត់​កម្រិត​ពិ​ភព​លោក​នា​ខែ​ក្រោយ

CAMSOC-ភ្នំពេញ៖ កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹង​ចូល​រួម​កម្ម​វិធីដ៏ធំ នៃការប្រកួតកីឡាជឺជិតស៊ូ ដណ្ដើមខ្សែក្រវាត់ WNO Strawweight Champion អម​ជា​មួយ​ប្រាក់​រង្វាន់ ៣ម៉ឺន​ដុល្លារ នា​ថ្ងៃ​ទី​២៥-២៦ ខែ​កញ្ញា​ខាង​មុខ នៅ​លើ​សង្វៀន “Who’s Number One ឬ​នរ​ណា​លេខ១” នៅ​ស​ហ​រដ្ឋ​អា​មេ​រិក។

ខាន់ ចេសា​ដណ្តើមបាន​មេដាយមាស ពី​ព្រឹត្តិការណ៍​កីឡា​Asian  Games​នៅ​ឥណ្ឌូនេស៊ី​ - វិទ្យុវាយោ

នេះគឺជាការប្រកួតដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោក ដ្បិត​គណៈ​កម្ម​ការ​រៀប​ចំ​ការ​ប្រកួត បាន​សម្រិត​សម្រាំង​សុទ្ធ​តែ​ជា​កី​ឡា​កា​រិនី​ជើង​ខ្លាំង​លំ​បាប់​ពិ​ភព​លោក​ចូល​រួម​ចំ​នួន ៨នាក់ លើ​វិញ្ញា​សា​ទម្ងន់ ១១៥ផោន (ជាង ៥២គីឡូក្រាម) ក្នុងនោះក៏មាន​វត្ត​មាន​កីឡា​ការិនី​កូនកាត់ ៣​សាសន៍​កម្ពុជា-ម៉ិកស៊ិក-អាមេរិក ខាន់ ចេសា ផងដែរ។

ខាន់ ចេសា​​ ប្រើ​ពេល​ជាង​១​នាទី​ឈ្នះ​ជុំ​ទី​១​យ៉ាង​ផុយ​ - កីឡា

ចំពោះបេក្ខភាពប្រជែងខ្សែក្រវាត់ WNO Strawweight Champion ខាង​លើ រួមមាន៖

១-កីឡការិនីប្រេស៊ីល Mayssa Bastos ដែលជាកីឡាការិនីលេខ១ ពិ​ភព​លោក​ប្រ​ភេទទម្ងន់ Strawweight។

ជើងខ្លាំងរូបនេះ ធ្លាប់យកឈ្នះ ខាន់ ចេសា ២​ដង​រួច​មក​ហើយ កាលពីដើមខែមេសា និង​ពាក់​កណ្ដាល​ខែ​ឧសភា​កន្លង​ទៅ (នេះបើយោងតាមរបាយការណ៍ WNO)។

២- កីឡាការិនីចិន Grace Gundrum ដែលឈរលេខរៀងទី២ កម្រិតពិភពលោក បន្ទាប់​ពី Mayssa Bastos។

នាងក៏ធ្លាប់ត្រូវបានផ្គូរផ្គងឲ្យជួប ខាន់ ចេសា លើ​សង្វៀន WNO ដែរ កាលពីចុងខែមេសា តែត្រូវបានខកខានទៅវិញ បន្ទាប់ពី ចេសា ដកខ្លួន ព្រោះបញ្ហារបួស។

៣- ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ និងមេដាយមាស​ស៊ី​ហ្គេម ឆ្នាំ​២០១៩ ខាន់ ចេសា ដែលឈរចំណាត់ថ្នាក់លេខ៣ ពិភព​លោក​ប្រ​ភេទ​ទម្ងន់ Strawweight។

៤- កីឡាការិនីអាមេរិក Daniele Kelly ដែលមានចំណាត់ថ្នាក់លេខ៦ លើ​លោក​ប្រភេទទម្ងន់ Strawweight ប៉ុន្ដែនាងធ្លាប់ចាញ់ ខាន់ ចេសា ម្ដង​រួច​មក​ហើយ កាលពីចុងខែកុម្ភៈកន្លងទៅ។

៥- កីឡាការិនីអាមេរិក Amanda "Tubby" Alequin ឈរ​ចំ​ណាត់​ថ្នាក់​លេខ៣ លើលោកប្រភេទទម្ងន់ Flyweigh។

៦-កីឡាការិនីអាមេរិក Jessica Crane ឈរចំណាត់ថ្នាក់លេខ៧ លើ​លោក​ ប្រភេទទម្ងន់ Strawweight។

៧-កីឡាការិនីអាមេរិក Alex Nguye ឈរចំណាត់ថ្នាក់លេខ៩ លើ​លោក​ ប្រភេទទម្ងន់ Strawweight និងទី៨ គឺកីឡាការិនី Tammi Musumeci របស់សហរដ្ឋអាមេរិកដូចគ្នា។

May be an image of 2 people and text

តាមការបញ្ជាក់របស់គណៈកម្មការរៀបចំការប្រកួត នេះ​គឺជា​ការ​ប្រកួត​ប្រ​ភេទ​ទម្ងន់​ស្រាល​ដ៏ធំប្រចាំឆ្នាំ ដែល​ពោរពេញ​ដោយ​ការ​ចាប់​អារម្មណ៍ ព្រោះបេក្ខភាពចូលរួម សុទ្ធតែជាកីឡាការិនីជើងខ្លាំង ដែល​ពួក​គេ​នឹងត្រូវធ្វើការប្រកួតប្រជែងរយៈពេល ២ថ្ងៃ ដើម្បីស្វែងរក​ជើង​ខ្លាំង​កីឡាការិនីជឺជិតស៊ូប្រភេទទម្ងន់ ១១៥ផោន នឹងបេក្ខភាពម្ចាស់ខ្សែក្រវាត់ WNO Strawweight Champion អមនូវប្រាក់រង្វាន់ ៣ម៉ឺនដុល្លារ៕

ខាន់ ចេសា និង អ៊ូមើត ម្ចាស់មេដាយមាស Asian Games  ទទួលបានប្រាក់រង្វាន់ម្នាក់ជាង១០០លានរៀល | MSR Sport