សារី ម៉ាត់ណូរ៉ូទីន ចាត់ទុករបួសម្ដងហើយម្ដងទៀត ជាសុបិនដ៏អាក្រក់សម្រាប់ខ្លួន

មានរយៈពេលជិតមួយឆ្នាំហើយដែល ខ្សែប្រយុទ្ធណាហ្គាវើលដ៍ សារី ម៉ាត់ណូរ៉ូទីន ត្រូវស្ថិតនៅក្រៅទីលានដើម្បីព្យាបាលរបួសជង្គង់។

នេះមិនមែនជាលើកទីមួយទេ ដែលគេជួបបញ្ហាបែបនេះ កាលដើមឆ្នាំ២០១៩ ពេលវិសាខា និងបានចំណាយពេលច្រើនទើបអាចបង្ហាញខ្លួនក្នុងការប្រកួតនានា។ 

អតីតកីឡាករអាស៊ីអឺរ់ុបយូណាយធីត និងភ្នំពេញក្រោនបានចាត់ទុកការមានបញ្ហារបួសម្ដងហើយម្ដងទៀតបែបនេះ ជាសុបិនដ៏អាក្រក់មួយ។

គេថា រយៈពេលមានរបួសនេះ គេបានបាត់បង់ឱកាសច្រើនក្នុងការជួយក្រុម។

ម៉ាត់ណូរ៉ូទីន រៀបរាប់បែបនេះ "៖ របួសដែលបានចាប់ផ្ដើមរហូតដល់ឥឡូវ ជាសុបិនអាក្រក់មួយសម្រាប់ខ្ញុំ។ លើកទី១ ខ្ញុំមានបញ្ហាជង្គង់នៅវិសាខា ហើយលើកទី២នៅណាហ្គា។ និយាយរួមទៅ របួសជង្គង់នេះ ទោះសាច់ដុំយើងរឹងមាំម៉េចក៏ដោយ ឲ្យតែប្រហែស ដឹងតែប្រឈមហើយ។ របួស២រដូវកាលហ្នឹង ខ្ញុំពិតជាបាត់បង់ឱកាសច្រើនមែន ហើយបើពេលខ្ញុំជាវិញ ខ្ញុំនឹងផ្ដោតជាមួយក្រុមឲ្យបានច្រើន ចង់មានឱកាសជាមួយក្រុមបានច្រើន។"

ណូរ៉ូទីន បញ្ជាក់ថា មកទល់ពេលនេះ ស្ថានភាពរបស់គេបានល្អ១០០ភាគរយវិញហើយ ដោយអាចចូលហ្វឹកហាត់ជាមួយសមាជិក ផ្សេងទៀត។ ដូច្នេះគេនឹងព្យាយាមបំពេញកម្លាំងឲ្យបាន ល្អឡើងវិញ និងថា មិនប្រហែសឲ្យមានបញ្ហាបែបនេះតាមយាយីអាជីពរបស់គេទៀតទេ។ 

គួររំឭកថា សារី ម៉ាត់ណូរ៉ូទីន បានផ្លាស់ពីវិសាខាទៅណាហ្គាវើលដ៍ក្នុងជើងទី២ រដូវកាល២០២០។ គួរឲ្យស្ដាយ គេបានរងរបួសដាច់សរសៃពួរជង្គង់ស្ដាំ អំឡុងប្រកួតឲ្យណាហ្គាវើលដ៍ ទល់នឹងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ កាលពីពាក់កណ្ដាលខែកញ្ញា រដូវកាលដដែលនោះ៕

អត្ថបទ៖ CNCC