សហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរី គ្រោងសហការ​គ្នា​រៀប​ចំ​ព្រឹត្តិ​ការណ៍​អន្ដរ​ជាតិ​មួយ នៅ​ខេត្ត​ព្រះ​សី​ហ​នុ នា​ចុង​ឆ្នាំ​នេះ

CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាទូកក្ដោងកម្ពុជា និង​សហ​ព័ន្ធ​កី​ឡា​ទូក​ក្ដោង​សិង្ហ​បុរី គ្រោង​ស​ហ​ការ​គ្នា​រៀប​ចំ​ការ​ប្រ​កួត​កី​ឡា​ទូក​ក្ដោង​អន្ដ​រ​ជាតិ​មួយ នៅ​តំបន់​ឆ្នេរ នា​ខេត្តព្រះ​សី​​​ហ​​នុ នា​ខែ​ធ្នូ ឆ្នាំ​២០២១ ខាង​មុខ។

នេះ​បើ​យោង​តាម​ប្រ​សាសន៍​របស់​ឯក​ឧត្តម​បណ្ឌិត ថោង ខុន រដ្ឋ​​​​​​​​​មន្ដ្រី​​​​​​​​​​​​​​​​ក្រ​សួង​ទេស​ចរណ៍ និង​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​អ​នុ​ប្រ​ធាន​អ​ចិន្ដ្រៃយ៍ នៃ​គណៈ​កម្មា​​​​​​​​​​​​ធិ​ការ​ជាតិ​រៀប​ចំ​ការ​ប្រ​កួត​កី​ឡា​អា​ស៊ី​អា​គ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ក្នុង​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆមាស​ទី១ និង​លើក​ទិស​ដៅ​ការ​ងារ​ឆមាស​ទី២ កាលពីម្សិលមិញ។

May be an image of boat racing and sailing boat

ឯកឧត្តមបណ្ឌិត ថោង ខុន បានគូសបញ្ជាក់ថា គម្រោងរៀប​ចំ​ព្រឹត្តិ​ការណ៍​អន្ដរ​ជាតិ​នេះ បន្ទាប់​ពី​សហ​ព័ន្ធ​កីឡា​​​​​​​​ទូក​​​​ក្ដោង​​​​​សិង្ហបុរីបាន​ដឹងថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម មិន​ត្រូវ​បាន​ម្ចាស់​ផ្ទះ​ដាក់​ប្រ​ភេទ​កី​ឡា​ទូកក្ដោង​​​​​​ក្នុង​ការ​ប្រ​កួត​នោះទេ។

ការលើក​ឡើង​របស់​ឯក​​​​​​​​ឧត្តម​រដ្ឋមន្ដ្រី ត្រូវបានអង្គសន្និបាត ពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋ​មន្ដ្រី​ក្រ​សួង​ការ​ពារ​ជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC សម្ដែងការគាំទ្រ និង​ជំ​រុញ​ឲ្យ​រៀប​ចំ ដើម្បីសម្រួចផែនការមេត្រៀមស៊ីហ្គេមនៅកម្ពុជា។

May be an image of ocean

ឯកឧត្តមរដ្ឋមន្ដ្រីបានមានប្រសាសន៍ថា «បន្ទាប់ពីដឹងថា ស៊ីហ្គេម ឆ្នាំ២០២១ ដែល​ត្រូវ​បាន​​ពន្យារ​ពេល​ទៅ​ខែ​មេសា ឆ្នាំ២០២២ នៅវៀតណាម មិនត្រូវបានម្ចាស់ផ្ទះវៀតណាម ដាក់កីឡាទូកក្ដោង ក្នុង​ប្រ​ភេ​ទ​កី​ឡា​ប្រ​កួត​ស៊ីហ្គេម ហេតុនេះសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី ក៏បានខិតខំ និង​មាន​គម្រោង​ស​ហការជាមួយសហព័ន្ធកីឡាទូកក្ដោងកម្ពុជា ដើម្បី​រៀប​ចំ​ព្រឹត្តិ​ការណ៍កីឡា​​​ទូក​​​​ក្ដោង​អន្ដរ​ជាតិមួយ នៅខេត្តព្រះសីហនុ នាខែធ្នូ ឆ្នាំ២០២១ ដែល​តាម​គម្រោង​មា​ន​អត្ត​ពលិក​​​ចូល​រួម​ប្រ​កួត​ប្រហែល ៧ ​​​​​​​​ទៅ​​​​​ ៨ប្រទេស...» ។

May be an image of outdoors

អនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដដែល បានបង្ហាញនូវសុទិដ្ឋិនិ​យម​ខ្ពស់ ចំពោះការ​គម្រោង​រៀប​ចំការ​ប្រកួតកីឡាទូកក្ដោងអន្ដរជាតិនៅកម្ពុជានេះ ពិសេ​ស​ដោយ​មាន​ការ​គាំទ្រ​ពី​សហ​ព័ន្ធ​កីឡា​ទូក​​​​​ក្ដោងសិង្ហបុរី ព្រោះប្រសិនបើមិនមានការប្រកួតអន្ដរជាតិនោះទេ អាច​ជា​​​ផល​​​​​​លំ​បាក​​​សម្រាប់​ការត្រៀមខ្លួន ក៏ដូចជាការវាស់ស្ទង់សមត្ថភាពត្រៀមស៊ីហ្គេម។ ដូច្នេះ​ កិច្ច​ស​ហ​ការ​រវាង​​​ស​ហ​ព័ន្ធ​​​កីឡា​ទូក​ក្ដោងកម្ពុជា និងសិង្ហបុរី គឺជាការល្អមួយ ដើម្បីជំរុញវិស័យកីឡាទូកក្ដោងកម្ពុជា សម្រាប់​ដំ​ណើរ​​​​​ឆ្ពោះ​​​​​​ទៅស៊ីហ្គេម ឆ្នាំ២០២៣។

May be an image of outdoors

គួរដឹងថា ក្រៅពីជំរុញសកម្មភាពរៀបចំការប្រកួតថ្នាក់ជាតិ និង​អន្ដរជាតិ ដោយ​ជម្នះ​​​​​​​​​​​​​​​​​ឧបសគ្គ ក្នុង​បរិ​បទ​កូវីដ-១៩ គណៈកម្មាធិការជាតិ CAMSOC ក៏​បាន​នឹង​កំពុង​​​​​​ជំរុញ​​​​​​​​​​​​​​​​សកម្ម​​​​ភាព​ប្រ​មូល​ផ្ដុំ​ហ្វឹក​ហាត់​ផងដែរ ដូច​ជា​ការត្រៀមរៀបចំការប្រមូលផ្ដុំហ្វឹក​​​​​​​ហាត់ទ្រង់​​​​​ទ្រាយ​ធំ​លក្ខណៈ​បិទខ្ទប់​ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិមរតកតេជោ និងការត្រៀមបញ្ជូនកីឡាករ-កីឡាការិនី និងគ្រូប្រមាណ ១៣៥នាក់ លើ ១២ប្រភេទកីឡា ទៅហ្វឹកហាត់នៅចិន ក៏ដូចជាការគាំទ្រគម្រោងបញ្ជូនកីឡាមួយចំនួនទៀត ទៅហ្វឹកហាត់ក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាព ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាមផង និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផង៕

May be an image of outdoors