ក្រុមកីឡាករទោចក្រយានកម្ពុជា ៣រូប បន្ដការប្រកួត Europe Tour កម្រិត ២.២ នៅប៉ូឡូញ

CAMSOC-ភ្នំពេញ៖ ក្រុមកីឡាទោចក្រយានជម្រើសជាតិកម្ពុជា ផ្នែក​​​​​​​​​​​​​កី​ឡា​កង់​គួក ៣​​​​​​​​​​​​​​រូប រួម​មាន​កី​ឡា​ករ គឹម ចាន់ធូ, សាន ណាម៉ា, កីឡាករ សាន ណាម៉ាវ ដែល​បាន​បោះ​ជុំ​រុំ​ហ្វឹក​ហាត់ នៅ​ប្រ​ទេស​បា​រាំង បាន​ចូល​រួម​ការ​ប្រ​កួត​អន្ដរ​ជាតិ​នៅ​អឺរ៉ុប​ទៀត​ហើយ គឺ​ការ​ប្រ​កួត​កង់​គួក​ពាន​រង្វាន់ CCC Tour Grody Piastowskie UCI Europe Tour កម្រិត ២​​​​​​.​​​​​​​​​​២ នៅ​ប្រទេស​ប៉ូឡូញ ។

May be an image of 4 people, people standing, monument and outdoors

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោច​ក្រ​យាន​កម្ពុជា បាន​បញ្ជាក់​ថា នេះ​គឺ​ជា​លើកទី​៤ ហើយ ដែលក្រុមកីឡាកង់គួកកម្ពុជា បាន​ចូល​រួម​ការ​ប្រ​កួត​ក្របខណ្ឌ Europe Tour បន្ទាប់ពីពួកគេបានហ្វឹកហាត់ ២ខែ​កន្លង​មក​នៅ​ប្រទេស​បារាំង ។

ចំពោះការប្រកួតនៅប្រទេសប៉ូឡូញ គ្រោង​ធ្វើ​ឡើង​រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែសីហា ឆ្នាំ២០២១ ។

May be an image of map and text that says "UCI EUROPE TOUR ර 1966-2021 GRODY PIASTOWSKIE CCC TOUR UCI EUROPE TOUR GŁOGÓ“W POLKOWICE Chojnów Zlotoryja LEGNICA 深隊 LEGNICA CCC TOUR GRODY PIAST OWSKIE 1966-2021 2 JAWOR 深※ DZIERŻONIÓW Polska OSTROSZOWICE LEGNICA KRYTERIUM 1 ETAP Friday August Czwartek, Sierpnia LEGNICA 2 ETAP August POLKOWICE GŁOGÓ“W 3 ETAP August OSTROSZOWICE DZIERŻONIÓW JAWOR JAWOR"

លោកបានចាត់ទុកការចូលរួមនេះ គឺជាឱកាសដ៏ល្អ ដើម្បី​​​​​​ដក​​​​​​​​​​​​​​​​​​​​​​ស្រង់​​​​​​​​​​​​​​​​​​​​​​​​​​​បច្ចេក​​​​​​​​​​​​​​ទេស និង​វាស់​ស្ទង់​សមត្ថ​ភាព​របស់​កី​ឡា​ករ​ទោច​ក្រ​យាន​កម្ពុជា ក្រោយ​ការ​ហ្វឹក​ហាត់​ជា​មួយ​ស​មា​គម​កី​ឡា​ទោច​ក្រ​យាន​​​​​​​​​​​​​​​​​​​​​​​​​​​​កម្ពុជា Cambodia Cycling Academ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​y នៅ​ប្រ​ទេស​បា​រាំង ព្រោះ​ព្រឹត្តិ​ការណ៍​ខាង​លើ គឺជាការប្រកួតកម្រិតខ្ពស់ ២.២ ដែលទទួល​ស្គាល់​ដោយ​សហ​ព័ន្ធកី​ឡាប្រណាំងកង់អន្ដរជាតិ (UCI) ។

May be an image of one or more people, people riding bicycles, people standing, bicycle, outdoors and text that says "ROMANIA 4"

សូមរំឭកថា ក្រុមកីឡាទោចក្រយានជម្រើសជាតិ ៣នាក់ខាងលើ បាន​ចេញ​ទៅ​បោះ​ជុំរុំហ្វឹកហាត់នៅបារាំង កាលពីថ្ងៃទី១២ ខែមិថុនា ក្រោ​ម​ការ​ដឹក​នាំ​​​របស់គ្រូបង្វឹកលោក ខ្លូត ករណី ដោយ​ទទួល​បាន​ការគាំ​ទ្រ​ពី​ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​សហ​ព័ន្ធ ពិសេសទទួលបានការផ្គត់ផ្គង់ និង​សម្រប​សម្រួល​ពី​សមាគម​ខ្មែរ​កីឡា​ទោច​ក្រ​យាន នៅប្រទេសបារាំង ដើម្បីពង្រឹងសមត្ថភាព និង​បច្ចេក​ទេស ត្រៀម​ការ​ប្រកួត​កីឡាស៊ីហ្គេម នៅវៀតណាម ពិសេស​ស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាតែម្ដង៕

May be an image of bicycle and outdoors

ប្រភពរូបភាព៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា