អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ចំណាយថវិកាខ្ទង់ម៉ឺនដុល្លារ រៀបចំកន្លែងហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាចំបាប់កម្ពុជា ទទួលបានសាលហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយគ្រោងបំពាក់សម្ភារបន្ថែមខ្ទង់ម៉ឺនដុល្លារ ដើម្បីត្រៀមលក្ខណៈក្នុងការប្រមូលផ្ដុំហ្វឹកហាត់បិទខ្ទប់ នាពេលឆាប់ៗនេះ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាខែមេសា-ឧសភា ឆ្នាំ២០២២ ក៏ដូចជាត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។

May be an image of 1 person, standing and indoor

នេះបើតាមការបញ្ជាក់របស់លោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជា ក្នុងឱកាសចុះពិនិត្យទីលានជាមួយលោកគ្រូជនជាតិអ៊ីរ៉ុង Komeil Ghasemi នាល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

May be an image of indoor

លោក ធិន វិចិត្រ បញ្ជាក់ទៀតថា ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងការអនុញ្ញាតពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) បានផ្តល់ទីតាំងហ្វឹកហាត់ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។

May be an image of 1 person, standing and indoor

លោកអគ្គលេខាធិការបន្តថា ដើម្បីឲ្យការប្រមូលផ្តុំហ្វឹកហាត់នេះ ស្របតាមស្តង់ដាអន្តរជាតិ តាមការស្នើសុំរបស់លោកគ្រូជនជាតិអ៊ីរ៉ង់ លោក Casey Barnett បានគ្រោងចំណាយថវិកាខ្ទង់ម៉ឺនដុល្លា ដើម្បីបញ្ជាទិញសម្ភារហ្វឹកហាត់បង្កើនកម្លាំងកាយសម្បទា ដូចជា ខ្សែពួរ ឧបករណ៍លើកទម្ងន់ បំពាក់ម៉ាស៊ីនត្រជាក់សម្រាប់អត្តពលិកស្នាក់នៅ និងសម្ភារជាច្រើនទៀត។

លោកបន្ថែមថា កាលពីពេលថ្មីៗនេះ លោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានឧបត្ថម្ភស្បែកជើងចំនួន៣៧គូ ដែលជាផលិតផលល្អរបស់សហរដ្ឋអាមេរិក មានតម្លៃជិត៧ពាន់ដុល្លា និងទិញរថយន្តមួយគ្រឿងជាង១ម៉ឺនដុល្លារ ជូនគ្រូបង្វឹកអ៊ីរ៉ង់ ដើម្បីឲ្យលោកបានបំពេញបេសកកម្មបង្វឹកដល់ក្រុមជម្រើសជាតិចំបាប់កម្ពុជា។

May be an image of one or more people, people standing and indoor

គួររំឭកថា កាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា ប្រភេទកីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយមាសចំនួន៤គ្រឿង និងមេដាយប្រាក់-សំរឹទ្ធ សរុបចំនួន១១គ្រឿង។

កីឡាចំបាប់ គឺជាកីឡាសក្តានុពល ក្នុងចំណោមកីឡាជាច្រើនរបស់កម្ពុជា ត្រៀមចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាពាក់កណ្តាលឆ្នាំ២០២២ខាងមុខនេះ ក៏ដូចជាការត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕

May be an image of 1 person and standing