កម្ពុជា​ កាន់កំណត់ត្រាឈ្នះមេដាយមាសប៉េតង់ពិភពលោក បាន ៥ ឆ្នាំជាប់ៗគ្នា មិនដែលខាន

កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ បានឈ្នះការប្រកួតលើវិញ្ញាសាវាយយកពិន្ទុ ផ្នែកនារី ពីការប្រកួតជើងឯកពិភពលោក នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ ។

គួរឱ្យដឹងដែរថា ការប្រកួតជើងឯកពិភពលោកនេះ បានចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ដែលនេះគឺជាឆ្នាំទី ៥ នៃការឈ្នះមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុ របស់កម្ពុជា ជាប់ៗគ្នាមិនដែលខាន ដោយមិនទាន់មានប្រទេសណាក្រៅពីកម្ពុជានៅលើពិភពលោក អាចធ្វើបានល្អបែបនេះនៅឡើយទេ ៕

ខាងក្រោមនេះ គឺជាសមិទ្ធផលរបស់កីឡាការិនីប៉េតង់កម្ពុជា អ៊ុក ស្រីមុំ ដែលប្រជែងមេដាយមាស និងសំរឹទ្ធពីការប្រកួតជើងឯកពិភពលោកជាបន្តបន្ទាប់ជូនជាតិ  ៖

ប្រភព ៖ Cambodia SEA GAMES 2023