Home Authors Posts by Ronal-Jok

Ronal-Jok

611 POSTS 0 COMMENTS

ពត៌មានពេញនិយម

ក្លឹបក្រសួងការពារជាតិ ប្រកាសលែងទទួលស្គាល់កីឡាករ ច្រឹង ពលរដ្ឋ!

ច្រឹង ពលរដ្ឋ ត្រូវបានក្លឹបក្រសួងការពារជាតិ ប្រកាសថាលែងជាកីឡាកររបស់ខ្លួនទៀតហើយ ដោយសារតែបាត់ខ្លួនឈឹងមិនឃើញមកហ្វឹកហាត់អស់ជាច្រើនខែ។ លោក ទេព ឡុងរចនា អ្នកចាត់ការក្រុមបាល់ទាត់ក្រសួងការពារជាតិ បានថ្លែងថាតាំងពីចប់សកម្មភាពជម្រើសជាតិ កាលពីដើមឆ្នាំ២០១៨មក កីឡាករខ្សែបំរើកណ្តាលរូបនេះ មិនដែលមកហ្វឹកហាត់ និងមិនបានផ្តល់ព័ត៍មានទាក់ទងមកកាន់ក្លឹបក្រសួងការពារជាតិឡើយ ហើយលោកក៏មិនបានដឹងថាគេនៅទីណា ហើយកំពុងធ្វើអ្វីឡើយ។ បន្ថែមពីនេះទៅទៀត លោក បានប្រកាសលែងទទួលស្គាល់ដោយ ថាជារួមគាត់មិន​មែន​ជា​​កីឡាករ​​របស់​ក្រសួង​ការពារ​ជាតិ​​ទៀត​ឡើយ ៕ ដោយ៖ ​Coura ប្រភព​ (SaBay)

កម្ពុជាអវត្តមានកីឡាករល្អៗ ជាច្រើន ក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយម៉ាឡេសុី

ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជម្រើសជាតិម៉ាឡេស៊ី នឹងធ្វើឡើងនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨នេះ វេលាម៉ោង ៦:៣០ ល្ងាច នៅពហុកីឡដ្ឋានជាតិ។ ក្នុងជំនួបកម្តៅសាច់ដុំត្រៀម AFF SUZUKI CUP នេះកម្ពុជាបានបាត់បង់កីឡាករឆ្នើមៗ ជាច្រើនដោយសារមូលហេតុផ្សេងៗដូចខាងក្រោម។ ចាន់ វឌ្ឍនាកា (របួសជើងកាលពីប្រកួតមិត្តភាពជាមួយ ក្រុមលីគទី៤ជប៉ុន) ច្រឹង ពលរដ្ឋ (កំពុងសម្រាកព្យាបាលរបួសសសៃពួរ នៅប្រទេសថៃ) ឃួន ឡាបូរ៉ាវី (ទើបផ្ទេរមកពីក្លិបថៃ...

មានឆ្ងល់ទេ ក្រុមជម្រើសជាតិកម្ពុជា ប្រកួតចាញ់ស្ទើរតែទាំងអស់ តែចំណាត់ថ្នាក់ FIFA Ranking នៅតែខ្លាំងក្នុងតំបន់អាស៊ាន

បើតាមចំណាត់ថ្នាក់ថ្មី ដែលចេញដោយ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រុមជម្រើសជាតិកម្ពុជាបានទទួលចំណាត់ថ្នាក់លេខ ១៦៩ បើគិតក្នុងតំបន់អាស៊ានកម្ពុជាស្ថិតនៅពាក់កណ្តាលគេ ពោលគឺលើក្រុមជាច្រើនក្នុងតំបន់ដូចជា ម៉ាឡេសុី ឡាវ ទីម័រខាងកើត​ និង ព្រុយណេ។ ចំណាត់ថ្នាក់នេះ មិនមែន​បានមកដោយចែដន្យនោះទេ ពោលគឺផ្អែកទៅលើការបង្ហាញខ្លួនរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតអន្តរជាតិ ដែលទទួលស្គាល់ដោយ FIFA។ ដោយកម្ពុជាប្រកួតចាញ់ក្រុមដែលមានចំណាត់ខ្ពស់ឆ្ងាយជាងកម្ពុជា ដូចជា...

លោក Park ថាឆ្នាំនេះ វៀតណាម​ ចាញ់កម្ពុជា ដាច់ផឹងរឿងឈុតយុវជន

លោក Park Hang-seo គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានបង្ហាញអំពីក្តីព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពេលដែលខ្លួនកំពុងតែជ្រើសរើសកីឡាករអាយុក្រោម ២១ ឆ្នាំ ដើម្បីត្រៀមលេងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលខ្លួនត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយនេះ ។ គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះបញ្ជាក់ថា ក្រុមនានានៃលីគកំពូលវៀតណាម កំពុងតែស្រេចឃ្លានជ័យជម្នះ​ ដូចនេះកីឡាករយុវជនត្រូវបានគេដាក់ឱ្យបម្រុងហើយស្ទើរតែមិនបានលេងសោះពេញ ១ រដូវកាល ខណៈដែលពួកគេផ្តោតតែទៅលើកីឡាករបរទេស និង កីឡាករចាស់ៗដែលលេងបានល្អ ។ ងាកមកមើលកម្ពុជាវិញ ត្បិតតែមានកីឡាករបរទេសលេងក្នុងលីគដូចគ្នាមែន ក៏ប៉ុន្តែពី ១ ឆ្នាំទៅ ១...

វឌ្ឍនាកា អាចនឹងផ្លាស់ទៅក្លិប ឈៀងរ៉ៃ របស់លីគកំពូលថៃ នៅរដូវកាលក្រោយ

កីឡាករខ្សែប្រយុទ្ធជួរមុខជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា នៃក្លិបបាល់ទាត់បឹងកេត អាចនឹងផ្លាស់ប្តូរទៅកាន់លីគកំពូលថៃនៅរដូវកាលក្រោយ។ ដំណឹងនេះផងដែរត្រូវបានអ្នកតាមដាន បាល់ទាត់កម្ពុជា រំពឹងថាប្រហែលជាអាចនឹងលេចជារូបរាងឡើងមែន ហើយអាចនឹងចាប់ផ្តើមលេងនៅលីគកំពូលថៃនារដូវកាលក្រោយនេះ ពីព្រោះកីឡាករកម្ពុជារូបនេះនៅតែចិញ្ជឹមចិត្តចង់លេងនៅក្រៅប្រទេសដើម្បីយកបទពិសោធន៍មកជួយក្រុមជម្រើសជាតិកម្ពុជា។ គួររំលឹងផងដែរថា កាលពីប៉ុន្មានជា២ខែមុន ប្រធានក្លិបបឹងកេត បានទៅដល់កីឡដ្ឋានរបស់ក្លិបលីគកំពូលថៃ Chiangrai United ក្នុងន័យសិក្សាអំពីគម្រោងកីឡដ្ឋានរបស់គេ និង ពង្រឹងទំនាក់ទំនងរវាងក្លិបនិងក្លិប ហើយថ្នាក់ដឹកនាំក្លិបក៏បានបញ្ជាក់ផងដែរថា ក្លិបទាំង២អាចនឹងមានការផ្ទេរកីឡាករគ្នានាពេលអនាគត។ ដោយ៖ ​រ៉ា