Home កីឡាបាល់ទាត់អាស៊ី

កីឡាបាល់ទាត់អាស៊ី

ពត៌មានពេញនិយម

ក្លឹបក្រសួងការពារជាតិ ប្រកាសលែងទទួលស្គាល់កីឡាករ ច្រឹង ពលរដ្ឋ!

ច្រឹង ពលរដ្ឋ ត្រូវបានក្លឹបក្រសួងការពារជាតិ ប្រកាសថាលែងជាកីឡាកររបស់ខ្លួនទៀតហើយ ដោយសារតែបាត់ខ្លួនឈឹងមិនឃើញមកហ្វឹកហាត់អស់ជាច្រើនខែ។ លោក ទេព ឡុងរចនា អ្នកចាត់ការក្រុមបាល់ទាត់ក្រសួងការពារជាតិ បានថ្លែងថាតាំងពីចប់សកម្មភាពជម្រើសជាតិ កាលពីដើមឆ្នាំ២០១៨មក កីឡាករខ្សែបំរើកណ្តាលរូបនេះ មិនដែលមកហ្វឹកហាត់ និងមិនបានផ្តល់ព័ត៍មានទាក់ទងមកកាន់ក្លឹបក្រសួងការពារជាតិឡើយ ហើយលោកក៏មិនបានដឹងថាគេនៅទីណា ហើយកំពុងធ្វើអ្វីឡើយ។ បន្ថែមពីនេះទៅទៀត លោក បានប្រកាសលែងទទួលស្គាល់ដោយ ថាជារួមគាត់មិន​មែន​ជា​​កីឡាករ​​របស់​ក្រសួង​ការពារ​ជាតិ​​ទៀត​ឡើយ ៕ ដោយ៖ ​Coura ប្រភព​ (SaBay)

កម្ពុជាអវត្តមានកីឡាករល្អៗ ជាច្រើន ក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយម៉ាឡេសុី

ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជម្រើសជាតិម៉ាឡេស៊ី នឹងធ្វើឡើងនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨នេះ វេលាម៉ោង ៦:៣០ ល្ងាច នៅពហុកីឡដ្ឋានជាតិ។ ក្នុងជំនួបកម្តៅសាច់ដុំត្រៀម AFF SUZUKI CUP នេះកម្ពុជាបានបាត់បង់កីឡាករឆ្នើមៗ ជាច្រើនដោយសារមូលហេតុផ្សេងៗដូចខាងក្រោម។ ចាន់ វឌ្ឍនាកា (របួសជើងកាលពីប្រកួតមិត្តភាពជាមួយ ក្រុមលីគទី៤ជប៉ុន) ច្រឹង ពលរដ្ឋ (កំពុងសម្រាកព្យាបាលរបួសសសៃពួរ នៅប្រទេសថៃ) ឃួន ឡាបូរ៉ាវី (ទើបផ្ទេរមកពីក្លិបថៃ...

មានឆ្ងល់ទេ ក្រុមជម្រើសជាតិកម្ពុជា ប្រកួតចាញ់ស្ទើរតែទាំងអស់ តែចំណាត់ថ្នាក់ FIFA Ranking នៅតែខ្លាំងក្នុងតំបន់អាស៊ាន

បើតាមចំណាត់ថ្នាក់ថ្មី ដែលចេញដោយ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រុមជម្រើសជាតិកម្ពុជាបានទទួលចំណាត់ថ្នាក់លេខ ១៦៩ បើគិតក្នុងតំបន់អាស៊ានកម្ពុជាស្ថិតនៅពាក់កណ្តាលគេ ពោលគឺលើក្រុមជាច្រើនក្នុងតំបន់ដូចជា ម៉ាឡេសុី ឡាវ ទីម័រខាងកើត​ និង ព្រុយណេ។ ចំណាត់ថ្នាក់នេះ មិនមែន​បានមកដោយចែដន្យនោះទេ ពោលគឺផ្អែកទៅលើការបង្ហាញខ្លួនរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតអន្តរជាតិ ដែលទទួលស្គាល់ដោយ FIFA។ ដោយកម្ពុជាប្រកួតចាញ់ក្រុមដែលមានចំណាត់ខ្ពស់ឆ្ងាយជាងកម្ពុជា ដូចជា...

វឌ្ឍនាកា អាចនឹងផ្លាស់ទៅក្លិប ឈៀងរ៉ៃ របស់លីគកំពូលថៃ នៅរដូវកាលក្រោយ

កីឡាករខ្សែប្រយុទ្ធជួរមុខជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា នៃក្លិបបាល់ទាត់បឹងកេត អាចនឹងផ្លាស់ប្តូរទៅកាន់លីគកំពូលថៃនៅរដូវកាលក្រោយ។ ដំណឹងនេះផងដែរត្រូវបានអ្នកតាមដាន បាល់ទាត់កម្ពុជា រំពឹងថាប្រហែលជាអាចនឹងលេចជារូបរាងឡើងមែន ហើយអាចនឹងចាប់ផ្តើមលេងនៅលីគកំពូលថៃនារដូវកាលក្រោយនេះ ពីព្រោះកីឡាករកម្ពុជារូបនេះនៅតែចិញ្ជឹមចិត្តចង់លេងនៅក្រៅប្រទេសដើម្បីយកបទពិសោធន៍មកជួយក្រុមជម្រើសជាតិកម្ពុជា។ គួររំលឹងផងដែរថា កាលពីប៉ុន្មានជា២ខែមុន ប្រធានក្លិបបឹងកេត បានទៅដល់កីឡដ្ឋានរបស់ក្លិបលីគកំពូលថៃ Chiangrai United ក្នុងន័យសិក្សាអំពីគម្រោងកីឡដ្ឋានរបស់គេ និង ពង្រឹងទំនាក់ទំនងរវាងក្លិបនិងក្លិប ហើយថ្នាក់ដឹកនាំក្លិបក៏បានបញ្ជាក់ផងដែរថា ក្លិបទាំង២អាចនឹងមានការផ្ទេរកីឡាករគ្នានាពេលអនាគត។ ដោយ៖ ​រ៉ា

ចាន់ វឌ្ឍនាកា អាចនឹងមិនមានឈ្មោះក្នុងបញ្ជី កោះហៅជម្រើសជាតិកម្ពុជា ត្រៀម ​AFF SUZUKI CUP

កីឡាករដែលជានិមិត្តរូបរបស់ក្រុមជម្រើសជាតិកម្ពុជា និង អ្នកគាំទ្ររបស់កម្ពុជា ដែលមានដើមកំណើតមកពីខេត្តកំពត ចាន់ វឌ្ឍនាកា អាចប្រឈមមុខនឹងការគ្មានឈ្មោះក្នុងបញ្ជីកោះហៅពីសំណាក់គ្រូបង្វឹក និង អ្នកចាត់ការទូទៅថ្មីរបស់កម្ពុជា។ បញ្ជីកោះហៅកីឡាករដែលសហព័ន្ធត្រៀមនឹងបញ្ចេញក្នុងរយះពេលប៉ុន្មានថ្ងៃខាងមុននេះ អាចនឹងមិនមានឈ្មោះកីឡាកររូបនេះ ដោយសារតែកំឡុងពេលនៃការមើលសមត្ថភាពកីឡាករពីសំណាក់គ្រូបង្វឹកថ្មីកម្ពុជា គឺចំពេលដែលកីឡាកររូបនេះ អវត្តមាននៅលើទីលាន។ មូលហេតុមួយទៀតគឺ កីឡាកររូបនេះក៏កំពុងតែសម្រាកព្យាបាលរបួស ដោយកាលពីប្រកួតថ្ងៃអាទិត្យមុននេះ ក៏មិនមានឈ្មោះរបស់រូបគេក្នុងបញ្ជីឈ្មោះកីឡាករ និង សូម្បីតែកៅអីកីឡាករបម្រុង។ សូមបញ្ជាក់ផងដែរ កីឡាករ ចាន់ វឌ្ឍនាកា បានរងបួសកំឡុងពេលប្រកួតមិត្តភាព ជាមួយក្រុមជម្រើសលីគទី៤ ជប៉ុន...
- Advertisement -