ដឹងតែល្អមើលហើយ SUZUKI CUP ឆ្នាំនេះអ្នកនៅកម្ពុជា អាចទស្សនាបានគ្រប់ការប្រកួតទាំងអស់

0
3675

ការប្រកួត AFF Suzuki Cup 2018 ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី៨ ខែវិច្ឆិការ ឆ្នាំ២០១៨ រហូតដល់ខែថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។

ការប្រកួតនេះផងដែរ ក៏មានការផ្សាយផ្ទាល់នៅកម្ពុជា គ្រប់ការប្រកួតទាំងអស់ចាប់តាំងពីវគ្គចែកពូល រហូតដល់វគ្គផ្តាច់ព្រាត់ ដោយទទួលសិទ្ធផ្តាច់មុខដោយស្ថានីយ៍ទូរទស្សន៍ BTV News។

គូសបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតនៅពូល A ជាមួយ ម៉ាឡេស៊ី, ឡាវ, មីយ៉ាន់ម៉ា និង វៀតណាម។

ដោយក្រុមគោព្រៃខៀវកម្ពុជា នឹងចាប់ផ្ដើមយុទ្ធនាការ ជើងឯកអាស៊ីអាគ្នេយ៍នេះនៅថ្ងៃទី០៨ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិ ទទួលស្វាគមន៍ក្រុមម៉ាឡេស៊ី, បន្ទាប់មកត្រូវជួបមីយ៉ាន់ម៉ា នៅទីក្រុងរង់ហ្គូន នាថ្ងៃទី១២ វិច្ឆិកា, ហើយត្រូវត្រឡប់មកទទួលក្រុមភ្ញៀវឡាវ នៅថ្ងៃទី២០ វិច្ឆិកា នៅភ្នំពេញ និងចុងក្រោយគឺ ប៉ះម្ចាស់ផ្ទះវៀតណាម នៅហាណូយ ថ្ងៃទី២៤ វិច្ឆិកា។

ដោយ៖ ​Coura ប្រភព​(CNCC)

Loading...