ក្រុមបាល់ទាត់នារី Benfica បានយកឈ្នះក្រុម Ponte de Frielas ក្នុងលទ្ធផលមហាសាល ២៨ ទល់នឹង ០ ក្នុងការប្រកួតលីគនារីលំដាប់ទី២លើកដំបូងរបស់ខ្លួន។
ការយកឈ្នះដ៏ច្រើនលើសលប់នេះ ឬ មិនអាចអោយគូប្រកួតតដៃរួចមួយនេះ ពួកគេបាននាំមុខ ១៦-០ នៅចប់វគ្គទីមួយ និង បានបន្ថែមចំនួន ១២ គ្រាប់ទៀតនៅតង់ទី២។
ចំពោះ តួលេខខាងលើនេះ បានបំបែកកំណត់ត្រារបស់ក្រុម Sporting ដែលធ្លាប់ឈ្នះ ២១-០ នៅពាន Portuguese Cup កាលពីឆ្នាំ១៩៧១ ៕
ដោយ៖ Coura ប្រភព (theguardian)