មកដឹងពីមូលហេតុដែលធ្វើឲ្យកីឡដ្ឋានខេត្តសៀមរាប មានអ្នកទស្សនាច្រើនជាងគេបង្អស់នៅលីគកំពូល !

0
1858

ពហុកីឡដ្ឋានខេត្តសៀមរាប ដែលមានទីតាំងនៅស្វាយធំ បានក្លាយជាកីឡដ្ឋានដែលមានអ្នកទស្សនាច្រើនជាងគេបង្អស់នៅកម្ពុជា បើគិតត្រឹមសប្តាហ៍នេះ។

ក្នុងជំនួបរវាងក្រុម អង្គរថាយហ្គើរ និង បឹងកេត កាលពីសប្តាហ៍មុន កីឡដ្ឋានមួយនេះស្រូបទាញអ្នកគាំទ្របានប្រហែល ៥ ពាន់នាក់ ដែលជាកំណត់ត្រាច្រើនបំផុតមិនធ្លាប់មានក្នុងលីគកំពូលកម្ពុជា ប្រចាំឆ្នាំ ២០១៨ នេះ។

ការដែលមានចំនួនអ្នកទស្សនាច្រើនបែបនេះ មានកត្តាជាច្រើនដូចជា ៖

  • ជួបជាមួយក្រុមបឹងកេត ដែលមានអ្នកគាំទ្រច្រើន ទៅពីភ្នំពេញ

  • ជាជំនួបសម្រេចជោគវាសនាម្ចាស់ពានរង្វាន់លីគកំពូលកម្ពុជា របស់ក្រុមបឹងកេត

  • អ្នកគាំទ្របាល់ទាត់នៅខេត្តសៀមរាប ចង់ឃើញ ចាន់ វឌ្ឍនាកា

  • មានក្រុមចម្រៀងល្បីមកពីទីក្រុងភ្នំពេញចូលរួម

ដោយ៖ ​Coura ប្រភព​(CNCC)

Loading...