រកឃើញប្រទេសដែលធ្វើជាម្ចាស់ផ្ទះ Euro ២០២៤ ហើយ គឺ អាល្លីម៉ង់

0
825

ការប្រកួតប្រជែងដេញថ្លៃចុងក្រោយ ដណ្តើមតំណែងម្ចាស់ផ្ទះ ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតរបស់ ​​អុឺរ៉ុប Euro ២០២៤ បានធ្វើឡើងនៅទីក្រុង Nyon ប្រទេស​ស្វីស។

ក្នុងនោះដែរមានប្រទេសចំនួន២ ដែលជាបេក្ខភាពចុងក្រោយនៃការប្រកួតប្រជែងមួយនេះ ក្រោយទទួលជ័យជម្នះក្នុងការដេញថ្លៃនេះជាបន្តបន្ទាប់ក្នុងការដេញថ្លៃជម្រុះ។ ប្រទេសទាំង២ នោះគឺ ទួរគី​ និង អាល្លីម៉ង់។

បន្ទាប់​​ពី​មាន​ការ​បោះឆ្នោត​ដោយ គណៈកម្មាធិការប្រតិបត្តិ​របស់ UEFA បានធ្វើឲ្យប្រទេសអាល្លីម៉ង់ក្លាយជាម្ចាស់ផ្ទះ Euro ២០២៤។ ដូចនេះ អាល្លឺម៉ង់​ នឹង​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ Euro លើក​ដំបូង​​ បន្ទាប់ពីខកខាន មិនបានធ្វើជាម្ចាស់ផ្ទះ ចាប់តាំងពីឆ្នាំ១៩៨៨​ ដែលកាលនោះ នៅជាប្រទេសអាល្លឺម៉ង់​ខាង​លិច​​​​។

ដោយ៖ ​Coura ប្រភព ​(UEFA)

Loading...