ប៉េតង់កម្ពុជា ប្រមូលមេដាយស្ទើរគ្រប់វិញ្ញាសារទាំងអស់ នៅព្រឹត្តិការណ៍ប៉េងតង់ពិភពលោក

ក្រុមកីឡាករ កីឡាការនី ប៉េតង់កម្ពុជា ដណ្ដើម​បាន​មេដាយ​​សរុបចំនួន៥គ្រឿង ​ពីព្រឹត្តិការណ៍ ​ Trophee L’Equipe នៅ​ប្រទេស​បារាំង ដែលកម្ពុជាយកបានមេដាយមាស ​៣​គ្រឿង ​និង មេដាយ​ប្រាក់​២​គ្រឿង។ កម្ពុជា ឈរនៅចំណាត់ថ្នាកលេខ១ ជាប្រទេសដែលដណ្តើមបានមេដាយច្រើនជាងគេបង្អស់ក្នុងព្រឹត្តិការណ៍ពានរង្វាន់ប៉េតង់ពិភពលោកនេះ ដោយមេដាយមាសទាំង៣ រកបានដោយក្រុមកីឡាការនីកម្ពុជាទាំង៣ ឯមេដាយប្រាក់ពីគ្រឿងរកបានដោយក្រុមកីឡាករប៉េតង់កម្ពុជា។ គួរបញ្ជាក់ផងដែរថា ក្រុមកម្ពុជា ជារឿយៗតែងតែដណ្តើមបាន មេដាយមាសពីព្រឹត្តិការណ៍ខាងលើនេះ ដោយត្រូវបានគេទទួលស្គាល់ថាកម្ពុជា ជាប្រទេសដែលខ្លាំងជាងគេប៉ផុតលើពិភពលោកផ្នែកកីឡាប៉េតង់នេះ៕

ដោយ៖ ​Coura។