ពិតជាខ្លាំងមែន កីឡាការនីកម្ពុជា ស្រួង ភាវី​ បានលេខ១ក្លាយជាជើង​ឯក​ស្នូកឃ័រ​ទ្វីបអាស៊ី​

ការប្រកួតជើងឯកស្នូកឃ័រ អាស៊ី (Asian Women's 3-Cushion Billiard Championship) ​ទើប​តែបញ្ចប់​ទៅ​កាល​ពី​ម្សិល​មិញនេះ ដោយម្ចាស់ជើងឯកស្នូកឃ័រប្រចាំទ្វីបអាសុី បានទៅលើកីឡា​ការិនី​ស្នូកឃ័រ​កម្ពុជា ស្រួង ភាវី​ ដែលទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ ពី​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​មួយនេះ ដែលទទួល​បាន​ប្រាក់​រង្វាន់​ ២០០០​ ដុល្លារ​អាមេរិក​ ។ ព្រឹត្តិការណ៍ប្រកួត​ជើង​ឯក​ស្នូកឃ័រ​អាស៊ី​ បាន​រៀប​ចំឡើង​នៅ​ក្នុងកីឡដ្ឋាន​ Olympic Parktel Olympic Hall នៃ​ទី​ក្រុង​សេអ៊ូល​ ប្រទេស​កួរ៉េង​ខាង​ត្បូង​ ។
យ៉ាងណាមិញ ខណៈកីឡាការិនីកម្ពុជាម្ចាស់ជ័យលាភីនោះ ​​ចំណាត់ថ្នាក់លេខ​ ២​ បាន​ទៅ​កីឡា​ការិនី​កូរ៉េ​ Kim Bomi (ទទួល​បាន​១ ២០០​ ដុល្លារ​អាមេរិក) និង ​លេខ​៣​ ក៏បានទៅលើ​បាន​ទៅ​កីឡា​ការិនី​កូរ៉េដែរគឺ​ Myeong-rae ។ គួរបញ្ជាក់ផងដែរថា កីឡាការនីរូបនេះ ទើបតែត្រូវបានសហព័ន្ធបីយ៉ែ និង ស្នូកឃ័រកម្ពុជា កោះហៅចូលក្នុងក្រុមជម្រើសជាតិ និង ផ្តល់តួនាទីនៅក្នុងសហព័ន្ធនេះផងដែរ កាលពីពាក់កណ្តាលឆ្នាំ ២០១៨ នេះ ក្រោយពេលដែលកីឡាការនីរូបនេះមានភាពល្បីល្បាញខ្លាំងនៅប្រទេសកូរ៉េ ក្រោយពីទៅរួមរស់ជាមួយស្វាមីនៅទីនោះ ៕

 

ដោយ៖ ​Coura។