កាតា​រ ជាក្រុមតែមួយគត់ដែលរក្សាសំណាញ់ទី មិនមានក្រុមណាទាត់ចូល នៅ Asian Cup

0
191

កាតា​រ ដែលគ្រោងនឹងធ្វើជាម្ចាស់​ផ្ទះ World Cup ឆ្នាំ ២០២២ បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ Asian Cup ជា​លើក​ទី ​១​ ហើយ ក្រោយទាត់បាល់​បញ្ចូល​ទី​ដោយ​កីឡាករ Abdelaziz Hatim ដែលជា​គ្រាប់​តែ​ ១​ គត់​​ក្នុង​ការ​យក​ឈ្នះ​ក្រុម​ខ្លាំងកូរ៉េ​ខាង​ត្បូង ។

បើគិតមកទល់ពេលនេះ ក្រុមកាតារ ជាក្រុមតែមួយគត់នៅក្នុងពានរង្វាន់ AFC Asian Cup ឆ្នាំ ២០១៩ នេះ ដែលមិនទាន់មានក្រុមណាមួយអាចទាត់បញ្ចូលទីក្រុមកាតារនេះបានឡើយ ។ មិនតែប៉ុណ្ណោះក្រុមមួយនេះ ទាត់បាល់បញ្ចូលទីគូប្រកួតបានដល់ទៅ១២ គ្រាប់ហើយ ដែលជាក្រុមដែលទាត់បាល់បញ្ចូលទីបានច្រើនជាងគេបង្អស់ផងដែរ ។

កាតា​នឹង​​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ត្រូវ​ជួប​ម្ចាស់​ផ្ទះ​អារ៉ាប់​រួម ដែល​បាន​បំបាក់​អូស្រ្តាលី​ដោយ​លទ្ធផល ១-០ រីឯមួយ​គូ​ទៀត អ៊ីរ៉ង់​នឹង​ត្រូវ​ត​តាំង​ជាមួយ​ក្រុម​សាមូរ៉ៃ​ជប៉ុន ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ AFCAsianCup

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...