បឺត​ ខាំ ប្រាប់ទៅ ឡៅ​ ចិត្រា ពីគន្លឹះយកឈ្នះកីឡាករជើងខ្លាំងថៃ Superlek

0
158

អតីតកីឡាករជើងខ្លាំងកម្ពុជា ដែលបច្ចុប្បន្នជាគ្រូបង្វឹកប្រដាល់គុនខ្មែរ បឺត​ ខាំ បានធ្វើការបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកនូវគន្លឹះក្នុងការវាយជាមួយនឹងកីឡាករជើងខ្លាំង​ចាស់វស្សាថៃ Superlek ដែលធ្លាប់ប្រកួតឈ្នះរហូតដល់ទៅជាង ៤០០ លើក ។

ក្នុងសារដែលបង្ហោះនោះ បានប្រាប់ថា ឡៅ ចិត្រា មិនមានភាគរយឈ្នះច្រើនទេ ចឹងបើចង់វាយគេឱ្យសន្លប់គឺរឹតតែពិបាក ដោយសារគេល្អកែង និង ធាក់ ។ ដូចនេះអ្វីដែលគួរធ្វើគឺវាយសន្សំពិន្ទុ ហើយបើមានឱកាស​ត្រូវ​ប្ដូរ​កែង បើគេបែកយើងនឹងមានសង្ឃឹមឈ្នះ ។

គួរបញ្ជាក់ផងដែរថា កីឡាករកម្ពុជា ឡៅ​ ចិត្រា ត្រូវជួបកីឡាករថៃ Superlek នៅលើសង្វៀន One Championship ​នៅថ្ងៃ​ទី ១៦​ ខែ​កុម្ភៈ​ ឆ្នាំ ​២០១៩​ ឯ​ប្រទេស​ថៃ ក្នុងលក្ខណៈប្រដាល់ក្បាច់គុនបុរាណ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ Birdkhamboxingclub

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...