Cardiff City នឹងខាតបង់ប្រាក់ជាង ៤០ លាន​ដុល្លារ បើសិនជារកឃើញថាយន្តហោះរបស់ Sala ពិតជាធ្លាក់មែន!

0
184

ទោះបីជាមានការធានារ៉ាប់រង និង ប្រាក់ដទៃទៀតដែលបានមកតាមផ្លូវច្បាប់មែន ប៉ុន្តែលុយដែលប្រើសម្រាប់ទិញកីឡាករ និង ប្រាក់ឈ្នួលរបស់កីឡាករ Emiliano Sala ពីក្លិបបារាំង Nantes របស់ក្លិប Cardiff នឹងត្រូវខាតបង់ ។

សរុបទាំងប្រាក់ទិញយករូបគេ ចំនួន ១៤​ លាន​ផោន (ស្មើនឹង១៨,៥ លាន​ដុល្លារ) និង ប្រាក់ថ្លៃហត់នឿយសម្រាប់​កិច្ចសន្យា​​របស់ Sala រយៈពេល​ ៣ ​ឆ្នាំ មានទំហំទឹកប្រាក់សរុបដល់ទៅ ៣៩ លាន​ដុល្លា ។ នៅពេលនេះការ​បង់ប្រាក់​ពី​ក្លិប Cardiff ទៅ​ឱ្យ Nantes ត្រូវ​ផ្អាក​ រហូត​ដល់​ក្រុម​មន្ត្រី​ជំនាញ​​រក​ឃើញ​ថាការ​ធ្លាក់​យន្តហោះ​នេះ​ពិត​ជា​កើត​ឡើង​មែន ។

គួរបញ្ជាក់ផងដែរថា កីឡាករបាល់ទាត់ Emiliano Sala វ័យ ២៨ ឆ្នាំ និង ​អ្នកបើកយន្តហោះ​ David Ibbotson វ័យ ​៥៩ ​ឆ្នាំ បានបាត់ខ្លួនជាមួយនឹងយន្តហោះធុនតូច តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្នុងដំណើរទៅកាន់ក្លិបថ្មីនៅប្រទេសវេល របស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ។ មកទល់នឹងពេលនេះ មិនទាន់មានដំណឹងអ្វីឡើយអំពីការរកឃើញពួកគេ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ telegraph

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...