រកឃើញហើយយន្តហោះ​ Emiliano Sala ធ្លាក់ចូលសមុទ្រអង់គ្លេស ជាមួយនឹងសាកសពមនុស្សម្នាក់ !

0
91

ព័ត៌មានចុងក្រោយនៃការស្វែងរកយន្តហោះធុនតូចដែលមានដឹកកីឡាករអាហ្សង់ទីន Emiliano Sala ​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ហើយ​កាល​ពីម្សិលមិញ​នេះ ​រួមជាមួយនឹងសាកសពមនុស្សម្នាក់ដែលក្រោយពីធ្វើកោសល្យវិច័យរួច ត្រូវបានគេបញ្ជាក់ថាជា​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Emiliano Sala។

ក្នុងនោះដែរបំណែកធំៗនៃយន្តហោះនេះ ត្រូវបានក្រុមរុករកប្រទះឃើញស្ថិតនៅក្នុងបាតសមុទ្រនៃប្រទេសអង់គ្លេស តាមរយៈការប្រើប្រាស់ម៉ាសុីនស្វែងរកដោយការចាប់រលកសញ្ញាតាំងពីដើមសប្តាហ៍នេះ ។ តែទោះបីជាប្រទះឃើញបំណែកយន្តហោះនេះហើយក្តី ក៏ក្រុមរុករកមិនទាន់អាចចុះទៅស្រង់វាឡើងមកភ្លាមៗបានឡើយ ដោយសារតែមានឧបសគ្គក្នុងការមុជចុះទៅ។

គួររំលឹកផងដែរថា កាលពី ២​ សប្ដាហ៍​មុន កីឡាករ Emiliano Sala បានធ្វើ​ដំណើរ​តាមយន្តហោះធុនតូចពី​បារាំង​ទៅ​អង់គ្លេស ​ដើម្បី​ចូល​រួម​ជាមួយ​ក្រុម​ថ្មី Cardiff City ក្រោយពីបានព្រមព្រៀងផ្ទេរ បន្ទាប់មកក៏បានបាត់ពីរ៉ាដ៉ានៅលើសមុទ្រអង់គ្លេស ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ DM

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ
Loading...