សំបុត្រ និងឯកសណ្ឋានក្រុម Cambodia All Stars មានដាក់លក់ហើយ នៅពហុកីឡដ្ឋានជាតិ

0
177

សំបុត្រសម្រាប់ទស្សនា កាលប្រកួតមិត្តភាពអន្តរជាតិ កម្ពុជា ថៃ រវាងក្រុម K Cement Cambodia All Stars ជាមួយក្រុម SCG Muangthong United និងឯកសណ្ឋានក្រុម K Cement Cambodia All Stars ចាប់ផ្តើមលក់ពីថ្ងៃនេះទៅហើយ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅពហុកីឡដ្ឋានជាតិ។

សម្រាប់តម្លៃសំបុត្រ ការបែងចែកប្រភេទសំបុត្រ និង ព៍ត៏មានលំអិតនៃការដាក់លក់ឯកសណ្ឋានក្រុម Cambodia All Stars នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ពីខាងគេហទំព័រហ្វេសប៊ុគរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថាមានតម្លៃប៉ុន្មាន និង មានប៉ុន្មានប្រភេទ។

គួររលឹកផងដែរថា ការប្រកួតមិត្តភាពអន្តរជាតិ កម្ពុជា ថៃ រវាងក្រុម K Cement Cambodia All stars និងក្រុម SCG Muangthong United ដែលនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង ៦:៣០ ល្ងាច នៅលើវាលស្មៅពហុកីឡដ្ឋានជាតិ៕

ការប្រកួតបាល់ទាត់សប្បុរសធម៍មិត្តភាពអន្ដរជាតិ០៩/០២/២០១៩ | ម៉ោង ៦:៣០ ល្ងាច | ពហុកីឡដ្ឋានជាតិក្រុមតារាបាល់ទាត់កម្ពុជា vs SCG Muangthong Unitedប្រាក់ដែលប្រមូលបានពីការប្រកួតនេះទាំងអស់នឹងយកទៅអភិវឌ្ឍវិស័យបាល់ទាត់យុវជនទូទាំង២៥ខេត្តក្រុងនៅព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅ SEA Games ២០២៣—————————————————————————————–International Friendly Charity Match09/02/2019 | 6:30 PM | National StadiumCambodia All-Stars vs SCG Muangthong UnitedProceeds from the match go toward funding football schools in all 25 cities and provinces in Cambodia for road to SEA Games 2023#FootballFederationofCambodia #Cambodia #cambodiaallstars #scgmuangthongunited #camfootball1933

Posted by សហព័ន្ធកីឡាបាល់ទាត់កម្ពុជា on Tuesday, 15 January 2019

ដោយ៖ ​ឃូរ៉ា
ប្រភព៖ FFC

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...