ប្រកួតមិត្តភាពអន្តរជាតិជាមួយបង់ក្លាដេសលើកនេះ កម្ពុជាដាក់ឈុតយុវជនអាយុក្រោម ២២ ឆ្នាំ

0
251

កាលពីពេលថ្មីៗនេះ គេហទំព័រហ្វេសប៊ុគរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា ដើម្បីធ្វើការកោះហៅប្រមូលផ្តុំហ្វឹកហាត់ត្រៀមប្រកួត ។

ក្នុងនោះគេសង្កេតឃើញថា តាមរយៈការកោះហៅនេះ សមាសភាពកីឡាករទាំងអស់ ១០០% គឺជាឈុតយុវជនអាយុក្រោម ២២ ឆ្នាំ របស់កម្ពុជា ដែលបានទទួលចំណាត់ថ្នាក់លេខ ៤ ពានរង្វាន់ AFF U22 កាលពី ២ សប្តាហ៍មុន និង ត្រូវត្រៀមខ្លួនសម្រាប់ការប្រកួត AFC អាយុក្រោម ២៣ ឆ្នាំ ក្នុងតំបន់អាសុី ។

គួរបញ្ជាក់ផងដែរថា ការប្រកួតមិត្តភាពអន្ដរជាតិ កម្ពុជា និង បង់ក្លាដេស នឹងធ្វើឡើងនៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង ៦ និង ៣០ ល្ងាច នៅពហុកីឡដ្ឋានជាតិ ដោយសំបុត្រមានដាក់លក់ចាប់ពីថ្ងៃនេះហើយ ដែលមានតម្លៃ ៥០០០៛ និង ១០០០០៛ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ FFC

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. 
Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...