កញ្ញា ឈឺន នីផា គ្រូបង្វឹកជម្រើសជាតិនារី U-19 កម្ពុជា ៖ ខ្ញុំស្រឡាញ់បាល់ទាត់តាំងពីបានប៉ះបាល់ដំបូង!

0
176

ឈឺន នីផា បានចាប់ផ្តើមលេងបាល់ទាត់នៅអាយុ ១៣ ឆ្នាំ (២០០៨) គឺអំឡុងពេលដែលរស់នៅខេត្តបាត់ដំបង ។ ក្រោយមកនៅឆ្នាំ ២០១១ នាងក៏បានផ្តើមរៀនធ្វើជាគ្រូបង្វឹក និង រហូតដល់ឆ្នាំ ២០១៥ ខ្ញុំក៏បានដាក់ពាក្យចូលធ្វើការនៅក្លិបបាល់ទាត់ភ្នំពេញក្រោន ។

ក្រោយមក កញ្ញា ឈឺន នីផា ក៏​បាន​ចូល​ខ្លួន​បង្វឹក​ក្រុម​បាល់ទាត់​ U13 ភ្នំពេញ​ក្រោន​កាល​ឆ្នាំ ​២០១៥ ដោយ​​ កញ្ញា​ ធ្លាប់​ជា​គ្រូ​​បង្វឹក​ក្រុម​បាល់ទាត់​ U14 មួយ​​​នៅ​ខេត្ត​បាត់ដំបង​អស់​រយៈ​ពេល ៦ ឆ្នាំ ។ «ខ្ញុំស្គាល់បាល់ទាត់តាមរយៈមិត្តភក្តិរបស់ខ្ញុំ ហើយខ្ញុំក៏ចាប់ផ្តើមចូលចិត្តបាល់ទាត់នៅថ្ងៃដំបូងដែលបានចូលប៉ះបាល់ទៅហើយ វាពិបាកប្រាប់ថាពេលនោះខ្ញុំមានអារម្មណ៍បែបណាណាស់ ប៉ុន្តែដោយសារខ្ញុំមិនដែលចូលរួមសកម្មភាពបែបនោះតាំងពីតូចមកទើបវាបានធ្វើឱ្យខ្ញុំរំភើបយ៉ាងខ្លាំង» ។កញ្ញា ឈឺន នីផា បានបន្ថែមថា «ខ្ញុំ ក្រោយពីការសម្ភាស និង ធ្វើតេស្តិ៍ចំណេះដឹងផ្សេងៗហើយ គេក៏បានជ្រើសរើសខ្ញុំ ពេលនោះគឺជាជំហានដំបូងដែលខ្ញុំឆ្លងកាត់ និងទទួលបានឱកាសដ៏ល្អពីភ្នំពេញក្រោនដែលបានទទួលខ្ញុំធ្វើជាបុគ្គលិក ហើយបានផ្តល់ឱកាសបានរៀនបន្ថែមដើម្បីអភិវឌ្ឍខ្លួនបន្ថែមរហូតដល់ពេលនេះ» ។

គួររំឭកផងដែរថា កញ្ញាត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ ផ្តល់ការទុកចិត្ត និង ប្រកាស​​តែង​តាំង​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ U19 នារី​កាល​ពី​ពេល​ថ្មី​ៗ​នេះ ដើម្បី​ដឹក​នាំ​ទៅ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ JENESYS 2018 Japan-ASEAN Youth Sports Exchange (Women’s Football U19) នៅ​ប្រទេស​ជប៉ុន ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ PPCFC

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. 
Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...