Real Madrid ថាទិញ Bale ជារឿងស្រួល តែប្រាក់ខែគេទើបជាបញ្ហាសម្រាប់ក្លិបផ្សេងៗ

0
354

កាលពីពេលថ្មីៗនេះ ក្លិបជាច្រើនមានចំណាប់អារម្មណ៍ចូលចែចូវ កីឡាករសញ្ជាតិ វែល Gareth Bale ក្នុងនោះដែរ ក៏មានក្លិបល្បីៗចំនួន ៣ របស់លីគកំពូលអង់គ្លេសផងដែរ គឺ Manchester United, Totterham HotSpurs និង Chelsea។

ជុំវិញការទិញឬដូរកីឡាកររូបនេះដែរ ត្រូវបានក្លិបសាម៉ីខ្លួន Real Madrid បញ្ជាក់ថា កីឡាកររូបនេះ មិនមែនជាកីឡាករ ដែលមានតម្លៃថ្លៃជាងគេលើលោកនេះឡើយ ។ ថ្វីដ្បិតតែមានតម្លៃថ្លៃល្មមអាចឱ្យក្លិបអ្នកមានមួយចំនួនទិញបានមែន តែប្រហែលជាមិនមានក្លិបណាមួយហ៊ានផ្តល់តម្លៃខ្លួនឱ្យកីឡាកររូបនេះដូច Real Madrid ឡើយ ដែលនិយាយឱ្យចំគឺមានន័យថា គ្មានក្លិបណាមានលទ្ធផលជួលគេបានឡើយ ។

គួរបញ្ជាក់ផងដែរថា កីឡាករ​វ័យ​ ២៩ ​ឆ្នាំរូបនេះ ​ធ្លាប់​ឈ្នះ​ពាន Champions League ៤ ដង​ និង ​រក​បាន ​១០១ ​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​​ ២១៨​ ប្រកួត ចាប់​តាំង​​ផ្លាស់​ពី Spurs មក​កាន់ Real ក្នុង​តម្លៃខ្លួន ​៨៥ ​លាន​ផោន ។ កុងត្រា​របស់​គេ​នឹង​អស់​​រហូត​ដល់​ឆ្នាំ​ ២០២២ និង ​​មាន​ប្រាក់​ឈ្នួល ​៦៥ ​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ TheSun

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. 
Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...