ឃើញក្រុមធ្លាក់ដុនដាបខ្លាំង Zidane ត្រលប់មកសង្គ្រោះបន្ទាន់ Real Madrid សារ​ជា​ថ្មី​ !

0
211

អតីតកីឡាករល្បីលំដាប់ពិភពលោក Zinedine Zidane បានវិលត្រលប់មកកាន់តំណែងជាអ្នកចាត់ការក្រុម Real Madrid សារ​ជា​ថ្មីហើយ​ក្រោយ​ចាកចេញរយៈពេលជាង ១០ ខែ ។

ការត្រលប់មក​វិញ​លើក​នេះ អ្នកចាត់ការ​ Zidane វ័យ ​៤៦ ​ឆ្នាំ​រូបនេះ ត្រូវធ្វើការធ្ងន់ជាងមុន ដោយសារត្រូវសង្គ្រោះក្រុមជាបន្ទាន់ ស្របពេល​ដែល​ស្ថានភាព​របស់​ Real Madrid កំពុង​តែ​ដុនដាប​ដោយ​ធ្លាក់​ចេញ​ពី​ពាន​ Copa Del Rey, Champions League និង​ ចាញ់​ Barcelona ១២ ​ពិន្ទុ​នៅ La Liga ។​

ប្រធាន​ក្លិប Real Madrid លោក​ Florentino Perez បាន​ហៅ​ Zidane ថា​ជា​អ្នក​ចាត់​ការ​ល្អ​ផ្ដាច់​គេ​នៅ​លើ​ពិភពលោក ហើយគិតថាអ្នកចាត់ការរូបនេះ គឺជាអ្នកដែលធ្វើឱ្យ Real Madrid ត្រលប់មករកសភាពខ្លាំងដូចដើមវិញ ៕

ដោយ៖ ​ឃូរ៉ា

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. 
Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...