សន្និបាតបាល់ទាត់ឆ្នាំនេះ បង្ហាញថាឆ្នាំ ២០១៩ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ខាតអស់ជិត ៧០ មឺុនដុល្លារ

0
372

កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបើកមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០១៨ និង លើកទិសដៅឆ្នាំ ២០១៩ ដែលរួមមានទាំងការបង្ហាញពីផែនការចំណូល និង ចំណាយប្រចាំឆ្នាំផងដែរ ។

ក្នុងនោះដែរកាលពីឆ្នាំ ២០១៨ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយការទូរទាត់ចំណូលចំណាយ គឺមានថរិកាសេសសល់ចំនួន ជាង ១​.៥ លានដុល្លារ ខណៈដែលគម្រោងសម្រាប់ឆ្នាំ ២០១៩ នេះវិញ ក្រោយការទូរទាត់ចំណូលចំណាយ គឺថរិកាមិនមានសល់ឡើយ ថែមទាំងត្រូវចំណាយបន្ថែមដល់ទៅជិត ៧០ មឺុនដុល្លារថែមទៀត ។

គម្រោងថរិកាចំណាយសម្រាប់ឆ្នាំ ២០១៨ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

  • សរុបប្រាក់ចំណូលទាំងអស់៖ ៦,០២៥,៤២៨ ដុល្លារ ។
  • សរុបប្រាក់ចំណាយទាំងអស់៖ ៤,៤៨៨,៣៧០ ដុល្លារ ។
  • សរុបប្រាក់សនៅសល់ទាំងអស់៖ ១,៥៣៧,០៥៨ ដុល្លារ ។

គម្រោងថរិការចំណាយសម្រាប់ឆ្នាំ២០១៩ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

  • សរុបប្រាក់ចំណូលទាំងអស់ប្រមាណ៖ ៧,៤៩០,៥២០ ដុល្លារ ។
  • សរុបប្រាក់ត្រៀមចំណាយទាំងអស់៖ ៨,១៨៧,៩៩៩ ដុល្លារ ។
  • ថវិកាខ្វះប្រមាណ៖ ៦៩៧,៤៧៩ ដុល្លារ

ដោយ៖ ​ឃូរ៉ា

Loading...