Gareth Bale ត្រូវបានអ្នកគាំទ្រ ៩២% បោះឆ្នោតឱ្យចេញពី Real Madrid

0
245

តាមរយៈការបោះឆ្នោតក្នុងចំណោមអ្នកគាំទ្រ ប្រហែល ៤០ មឺុននាក់ មានសំឡេងឆ្នោតដល់ទៅ ៩២ ភាគរយ មិនគាំទ្រឱ្យកីឡាករ Gareth Bale បន្តនៅជាមួយក្លិប Real Madrid ទៀតឡើយ ។

Bale គឺជាកីឡាករតែម្នាក់គត់ដែលអ្នកគាំទ្រគិតថារូបគេ គឺជាកីឡាករតែម្នាក់គត់ដែលអាចជំនួសកន្លែងកីឡាករកំពូល Cristiano Ronaldo ដែលបានផ្លាស់ទៅលេងជាមួយនឹងក្លិបអុឺតាលី Juventus កាលពីដើមរដូវកាល ២០១៩ នេះ។

គួររំលឹកផងដែរថា កីឡាករសញ្ជាតិវែលរូបនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនខកចិត្ត ក្រោយពេលដែលកីឡាកររូបនេះ មិនអាចជួយអ្វីជាដុំកំភួនឡើយ ដោយធ្វើឱ្យក្រុម Real Madrid ធ្លាក់ពីពានរង្វាន់សំខាន់ៗជាច្រើន ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ thesun

Loading...